អាមេរិក៖ នាយកដ្ឋានប៉ូលិស Miami បានឃាត់ខ្លួនកីឡាករប្រដាល់ល្បីល្បាញ Conor McGregor ពាក់ព័ន្ធនឹងករណីបំពាន និងបំផ្លាញទ្រព្យសម្បត្តិរបស់អ្នកដទៃ កាលពីថ្ងៃចន្ទកន្លងទៅ។

កីឡាករ Conor McGregor

យោងតាមរបាយការណ៍របស់ប៉ូលិសបានឱ្យដឹងថា កីឡាករ Conor McGregor ត្រូវបានចោទប្រកាន់ ទះទូរស័ព្ទរបស់អ្នកគាំទ្រម្នាក់ធ្លាក់ចេញពីដៃ និងបានលោតជាន់ពីលើទូរស័ព្ទនោះជាច្រើនដង បន្ទាប់មកបានរើសទូរស័ព្ទនោះមកកាន់នឹងដៃ ហើយដើរចេញទៅបាត់។

ហេតុការណ៍នេះបានកើតឡើងបន្ទាប់ពីអ្នកគាំទ្រម្នាក់នោះ បានព្យាយាមថតរូបរបស់គេនៅខាងក្រៅសណ្ឋាគារ Fontainbleau អំឡុងម៉ោង៥ទាបភ្លឺ (ម៉ោងក្នុងស្រុក)។ Conor McGregor ត្រូវបានប៉ូលិសនាំខ្លួនទៅកាន់ពន្ធនាគារ Miami-Dade នៅយប់នោះភ្លាមៗ ប៉ុន្តែរូបគេបានសម្រេចចិត្តសម្របសម្រួលដោយបានបង់សំណងចំនួន ១២,៥០០$៕

កីឡាករ Conor McGregor និងក្រុមគ្រួសារ
កីឡាករ Conor McGregor ពេលសម្រាកលំហែនៅឆ្នេរ Miami

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]