ភ្នំពេញ៖ កាលពីប៉ុន្មានម៉ោងមុននេះ កំពូលតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង សុគន្ធ និសា បានបញ្ចេញបទថ្មីរបស់ខ្លួន សម្រាប់រាំលេងពិធីបុណ្យចូលឆ្នាំ ដែលកាន់តែខិតចូលមកដល់ ក្នុងពេលឆាប់ៗខាងមុខនេះ។

យ៉ាងណាមិញ សម្រាប់បទថ្មីមួយបទនេះដែរ មានចំណងជើងថា “ឃើញជ្រូករាំ” បាននឹងកំពុងអង្រួនចិត្តអ្នកគាំទ្រខ្លាំងមែនទែន ជាមួយសាច់ភ្លេងយ៉ាងកន្ត្រាក់អារម្មណ៍។ ហើយអ្វីដែលពិសេសនោះ ចំពោះអត្ថន័យនៃបទចម្រៀងនេះវិញ ពិតជាប្លែកដែលត្រូវនឹងឆ្នាំនេះ ដែលជាឆ្នាំជ្រូកតែម្តង។

មិនត្រឹមតែប៉ុណ្ណោះ បទចម្រៀងដែលទើបតែចេញក្តៅៗនេះដែរ បានទទួលពាក្យសរសើរពីអ្នកគាំទ្រច្រើនមែនទែន ហើយថែមទាំងមានអ្នកគាំទ្រខ្លះ បាននិយាយថា បទនេះប្រាកដជាល្បីជាមិនខាន សម្រាប់ឆ្នាំនេះ។

ម៉្យាងវិញទៀត បទ “ឃើញជ្រូករាំ” នេះដែរ ក៏មានការ Share តៗគ្នាយ៉ាងច្រើន នៅលើបណ្តាញសង្គមហ្វេសប៊ុក ក៏ដូចជាយូធូប ត្រឹមរយៈពេលដ៏ខ្លី៕

កុំឲ្យខាតពេលយូរ ចង់ដឹងបទថ្មីរបស់ សុគន្ធ និសា យ៉ាងណានោះ តោះទស្សនាវីដេអូខាងក្រោម៖  

បទថ្មី «ឃើញជ្រូករាំ»
បទថ្មី «ឃើញជ្រូករាំ»
បទថ្មី «ឃើញជ្រូករាំ»
បទថ្មី «ឃើញជ្រូករាំ»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ និសា