ភ្នំពេញ៖ មូលនិធិសម្រាប់អាជីវកម្មបែបឌីជីថលរបស់ក្រុមហ៊ុន Smart Axiata (SADIF) បានប្រកាសពីការវិនិយោគចុងក្រោយបំផុតរបស់ខ្លួន ក្នុងក្រុមហ៊ុន Okra Solar ដែលជាក្រុមហ៊ុនផ្គត់ផ្គង់កម្មវិធីថាមពល solar ក្នុងប្រទេសកម្ពុជា និងក្រុមហ៊ុន Sousdey Cambodia ដែលជាកម្មវិធីទីផ្សារបែបឌីជីថល និងដំណោះស្រាយសហគ្រាសសម្រាប់ការគ្រប់គ្រងទំនាក់ទំនងជាមួយអតិថិជន។ តាមរយៈការចូលរួមជាមួយនឹងក្រុមហ៊ុន Morakot Technology Joonaak Delivery Nham24 និង Agribuddy ក្រុមវិនិយោគគិននៃអាជីវកម្មឌីជីថលក្នុងស្រុករបស់មូលនិធិ SADIF បានពង្រីកវិសាលភាពរបស់ខ្លួនរហូតដល់ ៦ ក្រុមហ៊ុន។

SADIF

លោក គឹម បូរ៉ា ដៃគូរបស់ក្រុមហ៊ុន Mekong Strategic Partners ជាក្រុមហ៊ុនវិនិយោគដែលគ្រប់គ្រងមូលនិធិ SADIF បានឲ្យដឹងថា៖ 

«ការវិនិយោគរបស់យើងទៅក្នុងក្រុមហ៊ុន Okra បញ្ជាក់ពីសារៈសំខាន់នៃរបកគំហើញថ្មី ដើម្បីដោះស្រាយបញ្ហាទាក់ទងទៅនឹងប្រជាពលរដ្ឋ ដែលខ្វះខាតការផ្គត់ផ្គង់បំផុត ខណៈពេលដែលពួកគេបន្តការចូលរួមផ្តល់នូវកំនើនសេដ្ឋកិច្ច និងបង្កើតឥទ្ធិពលក្នុងមាត្រដ្ឋានសកល។ ក្រុមហ៊ុន Sousdey Cambodia ផ្តោតលើល្បឿន ក៏ដូចជាទំហំនៃកម្មវិធីដែលមានមូលដ្ឋានលើ AI ដើម្បីដោះស្រាយបញ្ហាទាក់ទងនឹងការចូលរួមរបស់អតិថិជន»។

ក្រុមហ៊ុន OKRA SOLAR: ថាមពលឆ្លាតវៃសម្រាប់ទាំងអស់គ្នា

ដោយត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១៦ ក្រុមហ៊ុន Okra ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាបែប “Internet of Things (IoT)” ដោយជួយសហគមន៍ជនបទដាច់ស្រយាលក្នុងការទទួលបានបច្ចេកវិទ្យាពន្លឺព្រះអាទិត្យ ដែលមានតម្លៃសមរម្យដោយប្រើបច្ចេកវិទ្យាថាមពលចែកចាយទំនើប។ កម្មវិធី software របស់ក្រុមហ៊ុននេះ អាចយកបន្ទះ solar និងអាគុយ ដើម្បីដំឡើងទៅជាប្រព័ន្ធផ្គត់ផ្គង់អគ្គិសនីខ្នាតតូច (Microgrids) ឆ្លាតវៃ សម្រាប់ការផ្គត់ផ្គង់អគ្គិសនីដល់គ្រួសារដាច់ស្រយាលក្នុងការប្រើប្រាស់។ ខណៈពេលដែលអតិថិជនបង់ថ្លៃសេវាការជាវ អ្នកចែកចាយថាមពលអាចត្រួតគ្រប់គ្រង និងត្រួតពិនិត្យប្រព័ន្ធពីចម្ងាយក៏ដូចជាទទួលបានការជូនដំណឹងតាមពេលវេលាជាក់ស្តែងលើបណ្តាញ និងឥរិយាបថអតិថិជន។

ក្រុមហ៊ុន Okra បានផ្គត់ផ្គង់អគ្គិសនីដល់ប្រជាពលរដ្ឋជាង ៥០០ នាក់ និងគ្រួសារជាង ១០០ គ្រួសារក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុនបានផ្ដើមកម្មវិធីសាកល្បងរបស់ខ្លួនក្នុងប្រទេសកម្ពុជា ហើយបានចុះអនុស្សនៈយោគយល់គ្នាជាមួយនឹងក្រុមហ៊ុនចែកចាយអគ្គិសនីជាតិ និងអន្តរជាតិជាច្រើន។ នាពេលថ្មីនេះៗ ក្រុមហ៊ុនបានចុះកិច្ចសន្យាក្លាយជាក្រុមហ៊ុនផ្គត់ផ្គង់ច្ចេកវិទ្យា លើមូលនិធិវិនិយោគហេដ្ឋារចនសម្ព័ន្ធ ដែលមានគោលបំណង់ផ្គត់ផ្គង់អគ្គិសនីសម្រាប់ប្រជាពលរដ្ឋ៤ម៉ឺននាក់ក្នុងប្រទេសហ្វីលីពីន ស្របពេលគ្រួសារប្រហែល ២ លាន ៤ សែននាក់ រស់នៅដោយគ្មានថាមពលអគ្គិសនីនៅឡើយ។

លោក Afnan Hannan សហស្ថាបនិកក្រុមហ៊ុន Okra បានមានប្រសាសន៍ថា៖ 

«យើងមានការរំភើបខ្លាំងណាស់ក្នុងការទទួលបានការគាំទ្រពីមូលនិធិ SADIF។ នេះគឺជារឿងធម្មតាមួយ ក្នុងការធ្វើជាដៃគូជាមួយក្រុមហ៊ុន Smart ខណៈដែលយើងប្រើបណ្តាញភ្ជាប់រួចជាស្រេច ដើម្បីគ្រប់គ្រង និងត្រួតពិនិត្យពីចម្ងាយទៅលើប្រព័ន្ធផ្គត់ផ្គង់អគ្គិសនីខ្នាតតូចដែលហៅថា Internet of Things (IoT) microgrids របស់យើង។ បណ្ដាញភ្ជាប់ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការប្រមូលទិន្នន័យឧបករណ៍ចាប់សញ្ញា និងបញ្ជូនការគ្រប់គ្រងដែលយើងត្រូវការដើម្បីធានាថា សហគមន៍មានលទ្ធភាពប្រើប្រាស់ថាមពល»។

លោក ថូម៉ាស់ ហ៊ុន (Thomas Hundt) នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានបញ្ជាក់ថា៖

«អគ្គិសនី គឺជាកត្តាចាំបាច់មួយសម្រាប់ជីវភាពរស់នៅរបស់មនុស្សទូទៅ ប៉ុន្តែមនុស្សជាង ១,២ ពាន់លាននាក់នៅក្នុងពិភពលោក បន្តរស់នៅដោយគ្មានអគ្គិសនីគ្រប់គ្រាន់។ បច្ចេកវិទ្យាខុសប្លែកពីគេ និងគំរូអាជីវកម្មរបស់ក្រុមហ៊ុន Okra មានសមត្ថភាពផ្គត់ផ្គង់ និងឆ្លើយតបជាវិជ្ជមានដល់ពលរដ្ឋ ដែលរស់នៅគ្នានអគ្គីសនីក្នុងប្រទេសកម្ពុជា និងផ្គត់ផ្គង់លើពីនេះទៅទៀត»។

ក្នុងការបញ្ចូលទុនវិនិយោគក្នុងពេលនេះ មូលនិធិ SADIF គឺជាសហវិនិយោគិនជាមួយមូលនិធិ Schneider Energy Access Fund (Schneider Electric)។ មុនពេលទទួលបានហិរញ្ញវត្ថុពីមូលនិធិ SADIF ក្រុមហ៊ុន Okra ទទួលបានការគាំទ្រពីអង្គការសំខាន់ៗដូចជា អង្គការ UKAid និង អង្គការ SNV Netherlands Development Organization ។

SADIF

ក្រុមហ៊ុន SOUSDEY CAMBODIA: សហគ្រិនផ្ដល់ដំណោះស្រាយសម្រាប់ការគ្រប់គ្រងទំនាក់ទំនងជាមួយអតិថិជន:

តាមរយៈចាប់ផ្តើមប្រតិបត្តិកាអាជីវកម្មរបស់ខ្លួនក្នុងឆ្នាំ ២០១៧ ក្រុមហ៊ុន Sousdey បានក្លាយជាក្រុមហ៊ុនដំបូងគេក្នុងទីផ្សារក្នុងស្រុក សម្រាប់ការប្រើប្រាស់សេវាឆ្លងឆ្លើយស្វ័យប្រវត្តិលើកម្មវិធី Facebook Messenger របស់ខ្លួន និងជាក្រុមហ៊ុនដំបូងគេបង្អស់ដែលបង្កើតកម្មវិធី Khmer Natural Language Processing និងជាផ្លាតហ្វមមួយដែលផ្តោតលើកម្មវិធីប្រាជ្ញាសិប្បនិម្មិត (AI)។ សហគ្រាសធុនតូច និងមធ្យម និងអជីវកម្មស្ទើរតែទាំងអស់ក្នុងប្រទេសកម្ពុជា ប្រើប្រាស់កម្មវិធី Facebook និងកម្មវិធី Facebook Messenger ប៉ុន្តែប្រហែលពិបាកក្នុងទាក់ទងឲ្យមានប្រសិទ្ធភាពជាមួយអតិថិជនជាច្រើនរបស់ពួកគេ។ ក្រុមហ៊ុន Sousdey អនុញ្ញាតឲ្យអតិថិជនសហគ្រាសអាចទាក់ទងបានយ៉ាងរលូនជាមួយអតិថិជនរបស់ពួកគេ និងយល់ដឹងបន្ថែមអំពីចំណុចសំខាន់ៗនៃការប្រាស្រ័យទាក់ទងយ៉ាងទូលំទូលាយ។

លោក Djibril Cisse ស្ថាបនិក និងនាយកប្រតិបត្តិក្រុមហ៊ុន Sousdey Cambodia បានមានប្រសាសន៍ថា៖ 

«ការផ្ដល់ប្រាក់ពីមូលនិធិ SADIF នឹងជួយដល់ការអភិវឌ្ឍកម្មវិធីរបស់យើងឲ្យកាន់តែប្រសើរឡើង ខណៈពេលពង្រឹងការខិតខំប្រឹងប្រែងផ្នែកលក់ និងទីផ្សារដើម្បីពង្រីកផលិតផលរបស់យើង។ ក្រុមហ៊ុន Sousdey Cambodia សង្ឃឹមថា នឹងសហការជាមួយក្រុមហ៊ុន Smart ក្រុមហ៊ុន Forte និងក្រុមហ៊ុនMSP ដើម្បីជួយដល់អតិថិជនសហគ្រាស និងបង្កើតផលិតផល លំដាប់ថ្នាក់ពិភពលោករបស់សហគ្រាស»។

លោក Charles Cheo នាយកប្រតិបត្តិក្រុមហ៊ុនធានារ៉ាប់រង Forte និងជាក្រុមហ៊ុនដៃគូររបស់មូលនិធិ SADIF បានបន្ថែមថា៖ 

«កំណើនទីផ្សារយ៉ាងឆាប់រហ័សនៃពាណិជ្ជកម្មអេឡិចត្រូនិក ផ្ដល់ឱកាសដល់ពាណិជ្ជករដើម្បីបង្កើតទំនាក់ទំនងជាមួយអតិថិជនដ៏ច្រើន។ ទោះជាយ៉ាងណាក៏ដោយចំណុចអកុសលជាទូទៅ គឺថាចាប់តាំងពីប្រតិបត្តិការទាំងអស់ត្រូវបានដំណើរការដោយដៃ បញ្ហាអាចកើតមានឡើងនៅក្នុងដំណើរការទាំងមូល។ ដំណោះស្រាយសហគ្រិនរបស់ក្រុមហ៊ុន Sousdey មានសមត្ថភាពក្នុងកត់សម្គាល់ទាំងអតិថិជន និងពាណិជ្ជករ»។

ក្រុមហ៊ុន Sousdey ក៏ជួយឲ្យមានដំណើរការទៅលើផ្លាតហ្វមផ្ញើសារ និងវិភាគសម្រាប់ការគ្រប់គ្រងទំនាក់ទំនងអថិតិជនផងដែរ។ ជាមួយនឹងផ្លាតហ្វមនេះ អតិថិជនសហគ្រាសអាចប្តូរនូវដំណោះស្រាយផ្សេងៗ ដើម្បីធ្វើអន្តរកម្មជាមួយអតិថិជនដោយស្វ័យប្រវត្តិក្នុងការផ្សព្វផ្សាយ ការបញ្ជាទិញ ការកក់ និងការគាំទ្ររបស់អតិថិជនក្នុងចំណោមសមត្ថភាពជាច្រើន។ សព្វថ្ងៃនេះ Sousdey បម្រើអតិថិជនជាង ៨០០ ក្រុមហ៊ុន និងសហគ្រាសធុនតូចនិងមធ្យមនិងបានសម្របសម្រួលជាង ២ លានសន្ទនាតាមរយៈផ្លាតហ្វមរបស់ខ្លួន៕

SADIF

សម្រាប់ព័ត៌មានបន្ថែមទៀតទាក់ទងនឹងមូលនិធិ SADIF សូមតាមដានលើទំព័រ “Smart for Cambodia” Facebook របស់ក្រុមហ៊ុន Smart តាមរយៈ www.facebook.com/smartforcambodia ឬចូលទៅកាន់ www.sadif.com.kh ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]