ភ្នំពេញ៖ បច្ចុប្បន្នក្រុមហ៊ុនទូរស័ព្ទដៃស្មាតហ្វូន vivo សង្កេតឃើញថា កំពុងតែមានទីផ្សារប្រកួតប្រជែងខ្លាំងនៅក្នុងតំបន់អាស៊ី និងកំពុងតែមានប្រជាប្រិយភាពខ្លាំងគួរសមផងដែរចំពោះអ្នកដែលនិយមប្រើប្រាស់ទៅលើទូរស័ព្ទដៃស្មាតហ្វូន។ អ្វីដែលគួរឲ្យកត់សម្គាល់នោះក្រុមហ៊ុន vivo ថ្មីៗនេះបានបញ្ចេញជាមួយនឹងស្មាតហ្វូនរបស់ខ្លួនច្រើនម៉ូឌែលផងដែរ នៅលើទីផ្សារប្រទេសកម្ពុជា ជាពិសេសស្មាតហ្វូននៃត្រកូល Y តែម្តង។

កាលពីអំឡុងថ្ងៃទី ២ ខែ មីនា ឆ្នាំ២០១៩ ក្រុមហ៊ុន vivo បានធ្វើការសម្ពោធជាផ្លូវការទៅលើស្មាតហ្វូនរបស់ខ្លួនមួយស៊េរីទៀតហើយនៃត្រកូល V ម៉ូឌែល vivo V15Pro ដែលជាស្មាតហ្វូនស្ថិតក្នុងកម្រិតបង្គួរមួយ និងមានតម្លៃថ្លៃគួរសមដែរ ប៉ុន្តែវាត្រូវបានបង្ហាញចេញមកជាមួយការរចនាបទថ្មីជាច្រើន ដែលស្មាតហ្វូនមួយចំនួនមិនទាន់មាន។ 

ស្មាតហ្វូនស៊េរីថ្មី ម៉ូឌែល Vivo V15 Pro

ចំពោះស្មាតហ្វូន vivo V15Pro នេះត្រូវបានបង្ហាញចេញមកជាមួយនឹងអត្រានៃផ្ទៃអេក្រង់លាតស្ទើរតែគ្មានគែម Ultra FullViewTM Display ទំហំអេក្រង់ 6.39-inches 2340x1080 FHD+ Super AMOLED បច្ចេកវិទ្យាកាមេរ៉ាមុខផុសឡើង 32MP និងកាមេរ៉ាក្រោយដល់ទៅ 3 គ្រាប់ 48Million Quad Pixel Sensor +8MP + 5MP
បច្ចេកវិទ្យា AI កាមេរ៉ាក្រោយ 5MP ៖ ថតរូបបែបព្រាលជាមួយផ្ទៃខាងក្រោយ (Depth Camera Bokeh Mode )
បច្ចេកវិទ្យា AI កាមេរ៉ាក្រោយ 8MP ៖ ថតរូបកាន់តែធំទូលាយ 120° ( AI 120° wide Angle)
បច្ចេកវិទ្យា AI កាមេរ៉ាក្រោយ 48MP ៖ ថតរូបពេលយប់កាន់តែច្បាស់ (AI Super Night Mode) ថតរូបធ្វើឱ្យរូបរាងកាន់តែស្អាត (AI Body Shaping ) 
ដំណើរការម៉ាស៊ីនដោយ (Qualcomm Snapdragon 675AIE Octa-core) RAM 6GB + ROM 128GB +SD Card up to 256GB
មុខងារស្កេនក្រយៅដៃលើអេក្រង់ (In-Display Fingerprint Scanning)
ថាមពលថ្មទំហំ 3700mAh
បច្ចេកវិទ្យាសាកថ្មលឿន 
Funtouch OS9 (Based on Android 9.0)
មានពីរពណ៌គឺ Topaz Blue និង Coral Red

ដូចនេះសម្រាប់ប្រិយមិត្ត ដែលមានបំណងចង់ក្លាយជាម្ចាស់ស្មាតហ្វូន vivo V15Pro នេះ លោកអ្នកអាចរកជាវបានចាប់ពីថ្ងៃទី ១២ ខែ មីនា នេះតទៅ នៅគ្រប់បណ្តាហាងនានាដែលជាតំណាងចែកចាយរបស់ក្រុមហ៊ុន vivo ជាមួយនឹងកញ្ចប់តម្លៃ $449។ ព្រមទាំងមានបន្ថែមជូនដល់អតិថិជន នូវកាដូពិសេសៗជាច្រើន រួមមានដូចជា បន្តោងសោ vivo ជើង Tripods ដបទឹកដ៏ស្រស់ស្អាត និង Power Bank ផងដែរ។

ហើយសម្រាប់អតិថិជន ដែលបានធ្វើការកុម៉្មង់ទុកមុនទៅលើស្មាតហ្វូន vivo V15Pro លោកអ្នកអាចទៅទទួល ស៊ីមកាតដែលមានតម្លៃ 54$ ដោយឥតគិតថ្លៃ ជាមួយនឹងគំរោង Smart ធំហ្មង រយៈពេល 24 សប្តាហ៍ ដែលអាចបើកបាននៅគ្រប់ Smart Stores ចាប់ពីថ្ងៃទី 13/03/2019 រហូតដល់ 17/03/2019 ដោយលោកអ្នកគ្រាន់តែភ្ជាប់មកជាមួយនឹងក្រដាស Pre-order ទូរស័ព្ទ ហើយនឹងអត្តសញ្ញាណប័ណ្ណផងដែរ៕  

ស្មាតហ្វូនស៊េរីថ្មី ម៉ូឌែល Vivo V15 Pro
ស្មាតហ្វូនស៊េរីថ្មី ម៉ូឌែល Vivo V15 Pro

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]