កូរ៉េខាងត្បូង៖ តារាស្រីសម្តែងវ័យ៣៣ឆ្នាំ Clara Lee ជាតារាដែលមានមុខមាត់ និងរូបរាងដ៏ស្រស់ស្អាត ជាទីពេញចិត្តរបស់អ្នកគាំទ្រគ្រប់រូប។ ដោយភាពស្រស់ស្អាតរបស់នាងធ្វើឲ្យទស្សនាវដ្តី MODE របស់សហរដ្ឋអាមេរិកបានចុះផ្សាយថា នាងជាស្រីស្អាតលំដាប់ទី២លើពិភពលោក និងជាស្រីស្អាតជាងគេប្រចាំអាស៊ី។

គួរបញ្ជាក់ផងដែរថា តារាស្រីរូបនេះ បានប្រកាសរៀបការ យ៉ាងតក់ក្រហល់កាលពីដើមឆ្នាំ២០១៩នេះ ដោយស្វាមីរបស់នាងជាអ្នកមានទ្រព្យស្តុកស្តម្ភ និងមានអាយុបងនាង២ឆ្នាំ។

អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍នោះគឺ ក្រោយពេលរៀបការ គូស្វាមីភរិយាថ្មីថ្មោងមួយគូនេះបានទិញកន្លែងស្នាក់នៅ ដ៏ប្រណីតមួយនៅអគារ Lotte World Tower ក្នុងទីក្រុងសេអ៊ូល និងមានតម្លៃរហូតទៅដល់ ៨១០០លានវ៉ុន ឬស្មើនឹង ៧.១៤២.១០០ ដុល្លារ។ Lotte World Tower ជាអគារដែលមានកម្ពស់១២៣ជាន់ និងជាអគារដែលខ្ពស់ជាងគេលំដាប់ទី១៥ក្នុងពិភពលោក។ ក្រៅពីនេះថែមទាំងមាន ភោជនីយដ្ឋានលំដាប់ផ្តាយ៦នៅលើអគារផ្ទាល់តែម្តង៕

ចង់ជ្រាបកាន់តែច្បាស់ ទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖

Clara Lee
Clara Lee
Clara Lee
Clara Lee
Clara Lee
ទិដ្ឋភាពខាងក្នុង
ទិដ្ឋភាពមើលឃើញទេសភាពខាងក្រៅ
ទិដ្ឋភាពមើលឃើញទេសភាពខាងក្រៅ
ទិដ្ឋភាពខាងក្រៅរបស់អគារ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]