រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មាន​ករណី​រថយន្ត​ធុន​ធំ​ដឹក​ទំនិញ​មួយ​គ្រឿង​បាន​បើក​បុក​ម៉ូតូ​ធូ​ដេ​មួយ​គ្រឿង បណ្តាល​ឲ្យ​ស្ត្រី​ម្នាក់​បាន​បែកក្បាល​ធ្លាយ​ខួរ ដោយ​រថយន្ត​បាន​កិន​ស្លាប់​ភ្លាម​ៗ​តែ​ម្តង ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ចំណុច​ច្រមុះជ្រូក​ស្ទឹង​មាន​ជ័យ ស្ថិត​ក្នុង​ស្ទឹង​មាន​ជ័យ​ទី​១ ខណ្ឌមានជ័យ ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា ពេល​នេះ​តៃកុង​រថយន្ត​ត្រូវ​បាន​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​បាន​ភ្លាម​ៗ​ផង​ដែរ ហើយ​ម៉ូតូ​ជិះ​ដោយ​ស្ត្រី​២​នាក់ ដោយ​ម្នាក់​ត្រូវ​បាន​ស្លាប់ ដែល​ស្លាប់ គឺ​គាត់​បាន​ជិះ​ពីក្រោយ​ក្នុង​ទិស​ដៅ​ស្របគ្នា​ជាមួយ​រថយន្ត ដោយ​រថយន្ត​ខាងលើ​បើក​កៀរ បន្ទាប់​មក​បាន​កិន​ម្នាក់​ខាងក្រោយ​ស្លាប់​បែក​ខួរ​តែ​ម្តង​ទៅ ។

បញ្ជាក់​៖ ស្ត្រី​រង​គ្រោះ​មានឈ្មោះ អ៊ូ សួង អាយុ​៥៣​ឆ្នាំ ស្នាក់​នៅ​បុរី​ឡាយ​គង់ ក្នុង​សង្កាត់​ដង្កោរ ខណ្ឌដង្កោរ ។

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]