ភ្នំពេញ៖ ប្រាកដជាមានទស្សនិកជនមិនតិចនោះទេ បានស្គាល់តារាចម្រៀងស្រី សម្បុរស ភ្នែកតឹងកូនកាត់ចិន កញ្ញា លី អ៊ីវ៉ាធីណា ជាក់ជាមិនខាន ។ បើទោះបីជាមួយរយៈធំនេះ តារាចម្រៀងស្រីកូនកាត់រូបនេះ មិនសូវជាបង្ហាញមុខនៅលើកញ្ចក់ទូរទស្សន៍ក៏ពិតមែន តែមានប្រិយមិត្តជាច្រើន បាននឹកពីសមត្ថភាពបកស្រាយចម្រៀងរបស់ខ្លួន យ៉ាងពីរោះ។

យ៉ាងណាមិញ កាលពីថ្មីៗនេះ គេសង្កេតឃើញមានការបង្ហោះរូបភាពជាច្រើន ពីកម្មវិធីខួបកំណើតរបស់ តារាចម្រៀងស្រី កញ្ញា លី អ៊ីវ៉ាធីណា ដែលមើលទៅពិតជាសប្បាយរីករាយខ្លាំងមែនទែន ទោះបីជាកម្មវិធីរបស់នាង មិនធំដុំ ដូចជាតារាដទៃក៏ដោយ តែពោរពេញទៅដោយ ស្នាមញញឹមគ្រប់ៗគ្នា។ ជាមួយនេះដែរ ក្នុងថ្ងៃដ៏ពិសេសនោះ គេសង្កេតឃើញមានការ Surprise នំខួបកំណើតមកកាន់ខ្លួន និងកាដូជាច្រើន មើលទៅរំភើបជំនួសនាង ទៅទៀត ។

គួរបញ្ជាក់ផងដែរ ខួបកំណើតឆ្នាំនេះ តារាចម្រៀងស្រី កូនកាត់ចិនរូបនេះ កញ្ញា លី អ៊ីវ៉ាធីណា មានអាយុ ៣៥ឆ្នាំក៏ពិតមែនតែ សម្រស់របស់នាង មើលទៅហាក់ដូចជាមិនមានការផ្លាស់ប្ដូរសោះ មើលទៅនៅក្មេងដដែល ៕

តោះដើម្បីជ្រាបច្បាស់ ទៅទស្សនារូបភាពទាំងអស់គ្នា៖ 

លី អ៊ីវ៉ាធីណា
លី អ៊ីវ៉ាធីណា
លី អ៊ីវ៉ាធីណា
លី អ៊ីវ៉ាធីណា
លី អ៊ីវ៉ាធីណា
លី អ៊ីវ៉ាធីណា
លី អ៊ីវ៉ាធីណា
នំខួប លី អ៊ីវ៉ាធីណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

លី អ៊ីវ៉ាធីណា