កូរ៉េខាងត្បូង៖ តារាសម្តែងស្រីដ៏ល្បីនាង Goo Hye Sun ហៅ គីម ចាន់ឌី សព្វថ្ងៃប្រជាប្រិយភាពរបស់នាង កាន់តែកើនជាលំដាប់ បើទោះជាពេលនេះ នាងមានវ័យ៣៤ឆ្នាំ និងរៀបការរួចទៅហើយក្តី។

យ៉ាងណាមិញ កាលពីថ្មីៗនេះ នាង Goo Hye Sun បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលមែនទែន នៅពេលដែលឃើញនាង ពាក់សក់ និងតុបតែងខ្លួនបែបសិស្សសាលា ដូចកាលពីជាង១០ឆ្នាំ ដែលនាងសម្តែងជាតួឯកក្នុងរឿង F4 កូរ៉េ។

ក្នុងនោះដែរ អ្នកគាំទ្របានលាន់មាត់សរសើររូបនាងគ្រប់ៗគ្នា នៅពេលដែលឃើញសម្រស់ដ៏ស្រស់ស្អាត មិនប្រែប្រួលសោះរបស់នាង ព្រោះថា បើធៀបជាមួយ១០ឆ្នាំមុន នៅពេលដែលនាង Goo Hye Sun ស្លៀកពាក់បែបនេះ សម្រស់របស់នាងគឺនៅក្មេងជាងវ័យដដែល មិនជ្រេតាមអាយុនោះទេ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

Goo Hye Sun ពេលនេះ
Goo Hye Sun ពេលនេះ
Goo Hye Sun ពេលនេះ
Goo Hye Sun ពីមុន
Goo Hye Sun ពីមុន
សម្រស់ Goo Hye Sun ពីមុន និងពេលនេះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]