ភ្នំពេញ៖ ខ្សែភាពយន្ត «Wonder Park» គឺជាខ្សែភាពយន្តដែលនិយាយអំពីក្ដីស្រមៃដែលបានក្លាយជាការពិតនៃសួនវេទមន្ដដ៏អស្ចារ្យមួយរបស់ក្មេងស្រីម្នាក់ឈ្មោះ June។ កុមារី June និងម្ដាយរបស់នាងតែងតែបង្កើតឡើងនូវការស្រមៃនៃឧទ្យានកម្សាន្តមួយ ស្រាប់តែថ្ងៃមួយ June រកឃើញខ្លួននាងស្ថិតនៅក្នុងឧទ្យាន «Wonder Park» ដែលនាងបានបង្កើតនៅក្នុងក្ដីស្រមៃ។ តែគួរឱ្យស្ដាយសួនកម្សាន្ត «Wonder Park» កំពុងតែជួបភាពវឹកវរ ដែលត្រូវការកុមារី June មកជួយសង្គ្រោះ។

ក្រោយពីបានចេញនូវឈុត Trailer រួចមក ខ្សែភាពយន្តថ្មីបែបគំនូរជីវចលរឿង «Wonder Park» របស់ផលិតកម្ម Paramount Pictures មួយនេះបានធ្វើឱ្យអ្នកស្រលាញ់ការទស្សនាភាពយន្តនៅតាមរោងភាពយន្ត មានភាពអន្ទះសារចង់ទស្សនារឿងនេះគ្រប់ៗគ្នា។ ដោយព្រោះតែខ្សែភាពយន្ត «Wonder Park» មានភាពទាក់ទាញនិងពោពេញទៅដោយការស្រមៃដ៏អស្ចារ្យ បូករួមទាំងសេចក្តីស្រលាញ់ដ៏កក់ក្ដៅ។

«Wonder Park» ជាខ្សែភាពយន្តមួយ ដែលអ្នកមិនគួរមើលរំលងសម្រាប់ពាក់កណ្ដាលខែមីនានេះ វាជាខ្សែភាពយន្តដែលបង្ហាញពីការមិនបោះបង់ចោលនូវក្ដីស្រមៃ ក៏ដូចជាសារៈសំខាន់នៃភាពជឿជាក់លើខ្លួនឯង។ ចង់ដឹងថាតើសួនកម្សាន្តនៅក្នុងខ្សែភាពយន្ត «Wonder Park» អស្ចារ្យ និងមានដំណើរផ្សងព្រេងសប្បាយប៉ុណ្ណានោះសូមកុំភ្លេចទៅទស្សនាខ្សែភាពយន្ត «Wonder Park» នៅរោងភាពយន្ត ដែលនឹងមានចាក់បញ្ចាំងនាថ្ងៃទី ១៤ ខែមីនា ខាងមុខនេះ ហើយក៏នាំកូនៗ និងប្អូនៗតូចៗរបស់អ្នកទៅទស្សនាជាមួយដែរណា៎៕

ខ្សែភាពយន្ត «Wonder Park»
ខ្សែភាពយន្ត «Wonder Park»
ខ្សែភាពយន្ត «Wonder Park»
ខ្សែភាពយន្ត «Wonder Park»
ខ្សែភាពយន្ត «Wonder Park»

ចុចទីនេះដើម្បីទស្សនា trailer

ដើម្បីទទួលបានព័ត៌មានលំអិតពីភាពយន្តនេះ និងព័ត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh ឬតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodiawww.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និងរបស់ពីភាពយន្តជារៀងរាល់សប្តាហ៍។ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]