ខេត្តកំពង់ធំ ៖ បុរសម្នាក់បានផឹកស្រវឹងស្រាប្រពន្ធស្តីឲ្យខឹងចង.កសម្លាប់ខ្លួនទាំងវ័យក្មេង ករណីមនុស្សស្លាប់ដោយធ្វើអត្តឃាត (ចង.ក) សម្លាប់ខ្លួនបានកើតឡើងនៅវេលាម៉ោង១៥និង៣០នាទីរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិសង្គមថ្មី ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ ។
សមត្ថកិច្ចប្រាប់ថា សពជនរងគ្រោះឈ្មោះ ប៉ាត គុណឡុង ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិកើតហេតុខាងលើ ។
បើតាមការបំភ្លឺរបស់ឈ្មោះ លី ស្រីអែម ភេទស្រី អាយុ២២ឆ្នាំ ត្រូវជាប្រពន្ធរបស់សពបានរៀបរាប់ថា ប្តីរបស់នាងកន្លងមកពេលស្រវឹងស្រាម្តងៗតែងតែរកតែរឿងនាងជានិច្ច ជាក់ស្តែងនៅមុនពេលកើតហេតុប្តីនាងស្រវឹងស្រា ហើយបានរករឿងឈ្លោះប្រកែកជាមួយនឹងរូបនាង ព្រមទាំងបានយកភ្លើងដុតផ្ទះខ្លួនឯងចោលទៀត តែត្រូវបាននាងជះទឹកពន្លត់ទាន់ពេល ហើយក៏បានប្រតាយប្រតប់គ្នាជាមួយនាងយកលុយទៅផឹកស្រាទៀតលុះពេលត្រឡប់មកផ្ទះវិញ ឃើញប្តីស្រវឹងជោគនាងក៏បានស្តីបន្ទោសឲ្យខ្លះៗពេលនោះប្តីនាងក៏បានចូលសំងំនៅក្នុងខ្ទម រួចបិទទ្វារនៅម្នាក់ឯង ។
ចំណែកនាងវិញបាននាំកូនអង្គុយនៅក្រៅផ្ទះបានរយៈពេលប្រហែលជាកន្លះម៉ោងកូនរបស់នាងឈ្មោះ រតនៈ បានចូលក្នុងខ្ទមមុន ហើយក៏ចេញមកវិញប្រាប់គាត់ថា ប៉ាចង.កស្លាប់ក្នុងខ្ទមហើយឮកូនប្រាប់ដូច្នេះនាងក៏ស្ទុះចូលទៅមើលក្នុងខ្ទមបានប្រទះឃើញប្ដីរបស់នាងបានចង.ក និងខ្សែរស្មាច់ភ្ជាប់នឹងឈើផ្លានដំបូលខ្ទម នាងក៏ស្រាយយកប្ដីដាក់មកក្រោមបន្ទាប់មកក៏ចេញមកក្រៅស្រែកប្រាប់ញាតិជិតខាងឲ្យមកជួយមើល ហើយបានដឹកសពប្ដីយកទៅមណ្ឌលសុខភាពតាំងក្រសាំង ដើម្បីជួយសង្គ្រោះពេលយកទៅដល់គ្រូពេទ្យប្រាប់ថា ប្តីគាត់បានស្លាប់បាត់ទៅហើយ ។
បន្ទាប់ពីទទួលព័ត៌មាន កម្លាំងជំនាញបានសហការជាមួយប៉ុស្តិ៍រដ្ឋបាល និងគ្រូពេទ្យនៅទីនោះ ធ្វើការពិនិត្យសព យើងពិនិត្យឃើញនៅជុំវិញក ផ្នែកខាងមុខមានស្នាមជាំខ្មៅ រាងបញ្ឆិតទៅលើកខាងក្រោយ មានទំហំ1សង់ទីម៉ែត្រ និងនៅលើដងខ្លួនពុំឃើញមានស្លាកស្នាមឡើយ រួចក៏ធ្វើកំណត់ហេតុប្រគល់សពជូនគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ៕
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]