ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ ស្រាប់តែលេចដំណឹងថាតារាចម្រៀងដ៏មានប្រជាប្រិយភាព កញ្ញាអ៊ីវ៉ា មានបុរសលាក់មុខម្នាក់ បានធ្វើការជូនកាដូរថយន្តស៊េរីទំនើប តម្លៃ២ម៉ឺនដុល្លារ ទៅកាន់នាង។

ទន្ទឹមនឹងនេះដែរ ក៏មានមហាជនមួយចំនួនបានធ្វើការសង្ស័យថា នាងបានមកពីគូស្នេហ៍ ឬក៏អ្នកណាម្នាក់ឲ្យ មិនត្រឹមតែប៉ុណ្ណោះក៏មានអ្នកខ្លះគិតថានាងអួត។ក្រោយទទួលបានដំណឹងមួយនេះ តារាស្រីរូបនេះ ក៏បានធ្វើការបកស្រាយ និងរៀបរាប់ ថាបុរសនោះគឺជាប៉ារបស់នាង ហើយអ្វីគ្រប់យ៉ាងទាំងអស់របស់នាង គឺកើតចេញពីការខំប្រឹងទាំងអស់ មិនមានអ្នកណាឲ្យនោះទេ។

ដោយនាងបានរៀបរាប់បន្ថែមថា៖«និយាយតាមត្រង់ណា ខ្ញុំអត់ដែលបានទៅអួតរ៉ាយរ៉ាប់ប្រាប់អ្នកណានោះទេ ដល់ថ្នាក់រំភើបដេកមិនលក់ទៀត រាល់ថ្ងៃខ្ញុំជិះតែVistoមែនតើ ព្រោះវាតូចស្រួលចត អ្វីៗគ្រប់យ៉ាងដែលខ្ញុំមាន គឺវាកើតឡើងដោយការខំប្រឹងរបស់ឪពុកម្ដាយរបស់ខ្ញុំនិងខ្ញុំ ហើយវាមិនហ៊ឺហាឡូយឆាយ ទំនើបអស្ចារ្យនោះទេ ព្រោះខ្ញុំធ្វើទៅតាមសម្ថតភាពនិងលទ្ធភាពរបស់ខ្ញុំដែលអាចទៅរួច»។

ក្រោយពីបានអានសារនេះរួច មហាជនជាច្រើនមានការពេញចិត្តជាមួយនឹងពាក្យសម្តី ក៏ដូចជាសកម្មភាពរបស់តារាស្រីរូបនេះតែម្តង ដែលនាងតែងតែខំដើម្បីគ្រួសារ ក៏ដូចជាខ្លួនឯងជានិច្ច ទោះបីជាហត់ ឬមានទ្រព្យអ្វីក៏នាងមិនដែល បង្ហើបប្រាប់ដែរ៕

សូមទស្សនារូបភាពខាងក្រោមនេះ 

កញ្ញាអ៊ីវ៉ា
កញ្ញាអ៊ីវ៉ា
កញ្ញាអ៊ីវ៉ា
កញ្ញាអ៊ីវ៉ា
ឡានថ្មីរបស់អ៊ីវ៉ា
ឡានថ្មីរបស់អ៊ីវ៉ា
ឡានថ្មីរបស់អ៊ីវ៉ា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អីុវ៉ា