ភ្នំពេញ៖ កាលពីរសៀលថ្ងៃ ពុធ ទី០៦ ខែមីនា ឆ្នាំ២០១៩ ក្រុមហ៊ុន ឡាយអាប់ (Light Up) បានបើកសម្ពោធទីតាំងក្រុមហ៊ុនរបស់ខ្លួន ដោយមានការចូលរួមពីសំណាក់បណ្តាវិនិយោគិនមួយចំនួន ដែលមានការចាប់អារម្មណ៍ទៅលើអាជីវកម្មផលិតនូវផលិតផលប្រើប្រាស់ប្រចាំថ្ងៃរបស់ក្រុមហ៊ុន ដែលសុទ្ធសឹងតែជាផលិតផលផលិតក្នុងស្រុកស្នាដៃកូនខ្មែរ។ ថ្លែងក្នុងពិធីសម្ពោធនេះផងដែរលោក អាត សុភាព និងអ្នកស្រី ប៉ាង ស្រីពេជ្រ ដែលថ្នាក់ដឹកនាំក្រុមហ៊ុនបានរៀបរាប់អំពីចំណុចចាប់ផ្តើមនៃការបង្កើតក្រុមហ៊ុន ឡាយអាប់ នេះឡើង និងដំណើរការរបស់ក្រុមហ៊ុនរហូតមកដល់បច្ចុប្បន្ននេះ ព្រមទាំងបានបង្ហាញពីផលិតផលជាច្រើនរបស់ក្រុមហ៊ុន ដែលជាស្នាដៃផលិតផ្ទាល់របស់លោកប្រធាន និងបុគ្គលិកគ្រប់ផ្នែក។ 

លោកប្រធានក្រុមហ៊ុន និងលោកស្រី ក៏បានបញ្ជាក់បន្ថែមផងដែរថា ក្រុមហ៊ុន ឡាយ អាប់ (Light Up) គឺជាក្រុមហ៊ុនដែលផលិតគ្រឿងឧបភោគ បរិភោគ និងគ្រឿងក្រអូបប្រភេទជាសាប៊ូ។ ចំពោះគ្រឿងឧបភោគ បរិភោគ រួមមាន ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកម្ទេស ទឹកសៀង ទឹកឃ្មុំ និងឆៃប៉ូវ។ សម្រាប់គ្រឿងក្រអូបក្រុមហ៊ុនមានផលិតផលដូចជា សាប៊ូលាងចាន សាប៊ូលាងមុខ សាប៊ូដុសខ្លួន ដែលផ្សំឡើងដោយវត្ថុធាតុដើមស្ទើរតែទាំងស្រុងមានដូចជា រមៀត ប្រទាលកន្ទុយក្រពើ ម្រុំ និងទឹក ឃ្មុំ និងមានផលិតផលមួយចំនួនទៀតនឹងដំណើរការបញ្ចេញឱ្យប្រើប្រាស់ជាបន្តបន្ទាប់។ 

ក្រុមហ៊ុន ឡាយ អាប់ត្រូវបានបង្កើតឡើងនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៦ និងបានចុះបញ្ជីទទួលសិទ្ធិធ្វើអាជីវ-កម្មពីក្រសួងពាណិជ្ជកម្ម និងក្រសួងឧស្សាហកម្ម និងសិប្បកម្មផងដែរ។

ក្រុមហ៊ុន ឡាយអាប់ (Light Up)
ផលិតផលរបស់ក្រុមហ៊ុន ឡាយអាប់ (Light Up)

ក្រុមហ៊ុន ឡាយអាប់ មានពីរទីតាំង៖ 
១) ទីតាំងទីមួយ៖
ជាទីតាំងផលិតមានអាសយដ្ឋាន នៅភូមិសំរោង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្ត កណ្តាល។
២) ទីតាំងទីពីរ៖ ជាទីតាំងការិយាល័យរបស់ក្រុមហ៊ុន ដែលមានអាសយដ្ឋាន ផ្ទះលេខ ០៤ ផ្លូវ ២៤ BT ភូមិសន្សំកុសល១ សង្កាត់បឹងទំពុន ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្រុមហ៊ុន ឡាយអាប់ មានទស្សនវិស័យ លើកស្ទួយផលិតផលក្នុងស្រុក និងធ្វើឲ្យមានការចូលរួមសហការពីគ្រប់ដៃគូដើម្បីផលិត និងកែច្នៃវត្ថុធាតុដើមក្នុងស្រុកឲ្យទៅជាផលិតផលសម្រេច។ គ្រប់ផលិតផលរបស់ក្រុមហ៊ុន ឡាយអាប់ ជាផលិតផលដែលត្រូវបានទទួលស្គាល់ពីវិទ្យាស្ថានស្តង់ដារ ដោយអនុលោមទៅតាមពាក្យស្លោករបស់ក្រុមហ៊ុនគឺ គុណភាព និងសុខភាពជាចម្បង ពោលគឺក្រុមហ៊ុនមិនគិតតែទៅលើផលចំណេញតែមួយមុខទេ គឺផ្តោតសំខាន់ទៅលើការចូលរួមចំណែកលើកស្ទួយសេដ្ឋកិច្ចសហគមន៍ និងសុខភាពរបស់អ្នកប្រើប្រាស់។ 

ជួយគាំទ្រផលិតផលខ្មែរ គ្មានសារធាតុដែលធ្វើឱ្យប៉ះពាល់ដល់សុខភាព ស្របតាមអនុសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដោយយោងទៅតាមអនុក្រឹត្យលេខ ១២៤ អនក្រ.បក ទាក់ទងនឹងការលើកកម្ពស់ការអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម ដើម្បីបង្កើតការងារ និងបង្កើនសមត្ថភាពផលិតកម្មក្នុងស្រុក ក្នុងគោលបំណងចូលរួមលើកកម្ពស់សុខុមាលភាពសាធារណៈ និងចូលរួមលើកកម្ពស់ផលិតផលក្នុងស្រុក និងសេដ្ឋកិច្ចជាតិ៕

ការផលិតរបស់ក្រុមហ៊ុន ឡាយអាប់ (Light Up)
ផលិតផលក្នុងស្រុករបស់ក្រុមហ៊ុន ឡាយអាប់ (Light Up)
ការវេចខ្ចប់ផលិតផលរបស់ក្រុមហ៊ុន ឡាយអាប់ (Light Up)
ពិធីសម្ពោធរបស់ក្រុមហ៊ុន ឡាយអាប់ (Light Up)
ពិធីសម្ពោធរបស់ក្រុមហ៊ុន ឡាយអាប់ (Light Up)
ពិធីសម្ពោធរបស់ក្រុមហ៊ុន ឡាយអាប់ (Light Up)
ពិធីសម្ពោធរបស់ក្រុមហ៊ុន ឡាយអាប់ (Light Up)
ពិធីសម្ពោធរបស់ក្រុមហ៊ុន ឡាយអាប់ (Light Up)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]