ភ្នំពេញ៖ ក្រុមការងារសាប៊ូកក់សក់ CLEAR និងអ្នកគាំទ្រ ដែលជាក្មេងកំព្រាមានទឹកចិត្តគាំទ្រកីឡាកម្ពុជា ហើយក៏ចូលរួមធ្វើជាគំរូល្អនៅក្នុងសង្គមទៀត។ យុវជនយុវនារីមួយក្រុមដែលមកពីសហគមន៍បណ្តុះបណ្តាលកុមារកំព្រា មានគ្នាប្រហែលជាង ២០ នាក់ បាននាំគ្នាប្រមូលសំរាមនៅក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិច កាលពីយប់ថ្ងៃសោរ៍ទី ៩ ខែមីនា នៅពេលដែលការប្រកួតមិត្តភាពអន្តរជាតិ CLEAR ត្រូវបានបញ្ចប់ ហើយចលនាស្ម័គ្រចិត្តនេះ​ ទទួលបានការគាំទ្រជាមួយកម្លាំងក្រុមការងាររបស់ក្រុមហ៊ុនសាប៊ូកក់សក់ CLEAR ផ្ទាល់។

សកម្មភាពចូលរួមរើសសំរាម

យុវជន ចាន់ ហេង បានរៀបរាប់ពីអារម្មណ៍រំភើបបន្ទាប់ពីបានទស្សនាការប្រកួតរវាង ប្រទេសកម្ពុជា និងប្រទេសបង់ក្លាដេសដោយផ្ទាល់ នៅពហុកីឡដ្ឋានជាតិអូឡាំពិចនាយប់នោះហើយ លោកក៏យល់ឃើញថា វាជាការចូលរួមចំណែករបស់លោកជាពលរដ្ឋម្នាក់ផងដែរ ក្នុងការចូលរួមប្រមូលសំរាមទាំងនោះវិញ ដោយវាអាចក្លាយជាគំរូសម្រាប់អ្នកបោះសំរាមចោលផ្តេសផ្តាស និងអាចឲ្យពួកគាត់រៀនសូត្រហើយកែប្រែទង្វើរបស់ខ្លួនបាននៅពេលមកមើលការប្រកួតលើកក្រោយផង។

យុវនារី ណាវ៉ាន់ ដែលជាក្រុមគាំទ្រកម្ពុជាមកពីសហគមន៍ជាមួយគ្នា ហើយបានចូលរួមប្រមូលសំរាមនៅទីនោះ បានបញ្ចេញមតិផងដែរថា អំពើដែលជាគំរូល្អហាក់នៅមានចំនួនតិចតួច តែទឹកចិត្តដែលបានចំណាយពេលផ្ទាល់ខ្លួន និងកម្លាំងដែលមានដើម្បីឱ្យពលរដ្ឋខ្មែរចេះផ្លាស់ប្តូរទម្លាប់មិនល្អរបស់ខ្លួនចោល ដើម្បីកុំឱ្យបរទេសមើលងាយ។

លោកគ្រូ លី ស៊ុននី ដែលជាអ្នកដឹកនាំក្រុមយុវជនយុវនារី និងកុមារកំព្រា មកពីសហគមន៍បណ្តុះបណ្តាលកុមារកំព្រា បាននិយាយអមជាមួយនឹងស្នាមញញឹម ពេលដែលបានឃើញក្មេងជំនាន់ក្រោយមានការយល់ដឹង ហើយចូលរួមប្រមូលសំរាមទាំងអស់គ្នា។

ជាចុងក្រោយ លោកក៏សូមអរគុណជាពិសេសដល់ក្រុមហ៊ុនសាប៊ូកក់សក់ CLEAR ដែលបានអញ្ជើញក្មេងៗកំព្រាពីសហគមន៍របស់លោកទាំងអស់មានចំនួន ៥៨ នាក់ ឱ្យមានឱកាសបានមកទស្សនាផ្ទាល់ការប្រកួតអន្តរជាតិ CLEAR រវាងប្រទេសកម្ពុជា និងប្រទេសបង់ក្លាដេសនាយប់នោះ៕

សកម្មភាពចូលរួមរើសសំរាម
សកម្មភាពចូលរួមរើសសំរាម
សកម្មភាពចូលរួមរើសសំរាម
សកម្មភាពចូលរួមរើសសំរាម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]