(ភ្នំពេញ​)៖​ ផ្ទះ​ល្វែង​ស្តុក​ទុក​​គ្រឿង​អគ្គិសនី​​មួយ​កន្លែង​ ត្រូវ​បាន​អគ្គីភ័យ​ឆាប​ឆេះ​បណ្ដាល​ឲ្យ​រងការខូចខាត​សម្ភារៈ​មួយ​ចំនួន ​និង​អ្នកជិតខាង​ម្នាក់រង​របួស​ ហេតុការណ៍​នេះ​បាន​បង្កឲ្យភ្ញាក់ផ្អើល​ឡើង​នាវេលា​ម៉ោង​ជាង​៩យប់​ថ្ងៃ​ទី​១១​ ខែមិនា​ ឆ្នាំ​២០១៩ ដែល​មាន​ទីតាំង​នៅ​តាម​បណ្ដោយ​ផ្លូវ​៣៤៨ កែង​ផ្លូវ​លេខ​១៤៣ ស្ថិត​ក្នុង​សង្កាត់​បឹង​កេងកងទី​៣​ ​ខណ្ឌ​ចំការមន​ ​រាជធានី​ភ្នំពេញ​។

ប្រជាពលរដ្ឋ​ដែល​បាន​ឃើញ​ហេតុការណ៍​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​នៅ​មុន​ពេល​កើតហេតុ​គេ​បាន​ឃើញ​ផ្សែង​ខ្មួលខ្មាញ់​ចេញ​ពី​ក្នុង​​ផ្ទះ​ ដែល​ស្តុប​គ្រឿង​អគ្គិសនី​យ៉ាង​ខ្លាំង​ ភ្លាម​ៗ​នោះ​អ្នក​ដែល​បាន​ឃើញ​ហេតុការណ៍​បាន​ស្រែក​ហៅ​ឆោឡោ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ជួយ​ទាក់ទង​ទៅ​សមត្ថកិច្ចមូលដ្ឋាន​ ដើម្បី​ធ្វើ​ការ​​សហការគ្នាជាមួយនឹងសមត្ថកិច្ចជំនាញផ្នែកពន្លត់អគ្គិភ័យឲ្យចុះមកធ្វើការអន្តរាគមន៍ជាបន្ទាន់​ផង​ដែរ​។ មិន​បាន​ប៉ុន្មាន​ផង​ស្រាប់​តែ​ឃើញ​មាន​រថយន្ត​ពន្លត់​អគ្គីភ័យ​ជា​ច្រើន​​គ្រឿង​មក​ដល់ ​ហើយ​ធ្វើ​ការ​បាញ់​ពន្លត់​ដោយ​ប្រើ​ប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​អស់​ទឹក​ជា​ច្រើន​គ្រឿង​ ទើប​រលត់​ជា​ស្ថាពរ​នៅ​វេលា​ម៉ោង​១១យប់​។

សូម​បញ្ជាក់​ផង​ដែរ​ថា​ ហេតុការណ៍​អគ្គិភ័យ​ខាង​លើ​​នេះ ​ត្រូវ​បាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង ​បានចេញមកជួយអន្តរាគមន៍បាញ់ពន្លត់​អស់​ជា​ច្រើន​គ្រឿង ​ទើបអាច​ទប់ស្កាត់​នៃ​ការ​ឆេះនេះ ​​មិន​ឲ្យ​រាលដាល​ទៅ​កន្លែង​​ផ្សេង​ទៀត​ ហើយ​ហេតុ​ការណ៍​នេះបណ្តាល​ឲ្យ​​មានអ្នកជិតខាង​ម្នាក់​​បាន​រង​របួស​​បាន​រថយន្ត​សង្គ្រោះ​បន្ទាន់​ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាមៗ​នៅ​ឯ​មន្ទីរពេទ្យ​ ចំណែក​ឯ​​សម្ភា​រៈ​មួយ​ចំនួន​ដែលនៅ​ជាន់​ខាង​លើ​ត្រូវ​​បាន​ឆាបឆេះ​គ្មាន​សល់​អ្វី​ឡើយ​​។

ដោយឡែក សម្រាប់ដើមចងដែលបង្កឲ្យមានគ្រោះអគ្គិភ័យ នេះនៅពុំទាន់ត្រូវបាន​សមត្ថកិច្ច​ប្រាប់​ឲ្យដឹងនោះទេ ព្រោះកំពុងធ្វើការស្រាវជ្រាវ៕​

ប្រភព៖ freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]