កូរ៉េខាងត្បូង៖ ដូចជាប្រិយមិត្តដឹងហើយ ពីតារាចម្រៀង Seungri សមាជិកនៅក្នុងក្រុមចម្រៀង BIG BANG ត្រូវបានផ្ទុះរឿងអាស្រូវ ក្នុងមួយរយៈចុងក្រោយនេះ ពាក់ព័ន្ធនឹង ក្លឹបកម្សាន្ត

អ្វីដែលគួរឲ្យភ្ញាក់ផ្អើល និងមិននឹកស្មានដល់ គឺលោក បានដាច់ចិត្តប្រកាសឈប់ពីសិល្បៈ ខណៈទីផ្សារសិល្បៈរបស់លោក នៅតែមានប្រជាប្រិយភាព។ ក្នុងនោះ តារាប្រុសរូបនេះ ក៏បានបង្ហោះសារមួយ នៅក្នុងបណ្តាញសង្គម អ៊ីនស្តារក្រាម ដែលមានអត្ថន័យយ៉ាងដូច្នេះថា៖

«នៅចំណុចនេះ ខ្ញុំគិតថា វាគួរតែរឿងល្អប្រសិនបើខ្ញុំ ចូលនិវត្តន៍ពីសិល្បៈ។ ខ្ញុំសម្រេចចិត្តចូលនិវត្តន៍នេះ ក៏ព្រោះតែមានបញ្ហាដែលបានកើតឡើង។ ហើយរឿងមួយនេះ វាធំខ្លាំងណាស់ នៅក្នុងសង្គម។ ខ្ញុំនឹងព្រមទទួលយក ការស៊ើប​អង្កេត និង ការគ្រប់ការសង្ស័យទាំងអស់។ ទន្ទឹមនឹងការរិះគន់ និងការស្អប់ពីមហាជន រយៈពេល១ខែកន្លះនេះ ហើយគ្រប់ខាងAgency បានធ្វើការ ស៊ើប​អង្កេតមកលើខ្ញុំ ខ្ញុំត្រូវបានគេចាត់ទុកជា ជនក្បត់នៅកូរ៉េ។

ពេលនេះ ខ្ញុំចង់អរគុណទៅដល់ហ្វេនទាំងអស់នៅកូរ៉េ​ និងជុំវិញពិភពលោក ដែលបានផ្តល់ឲ្យខ្ញុំច្រើនណាស់ ក្នុងរយៈពេល១០ឆ្នាំមកនេះ។ ខ្ញុំគិតថា នេះជាកន្លែងបញ្ចប់ភាពជាតារារបស់ខ្ញុំ ហើយក៏ជាការគោរពទៅដល់ ផលិតកម្ម YG និង BIGBANG ផងដែរ។ ជាថ្មីម្តងទៀត ខ្ញុំ ក៏សុំទោស និងអរគុណអ្នកគ្រប់គ្នា រហូតមកទល់ពេលនេះ»។

យ៉ាងណាមិញ នេះជាការប្រកាសលាឈប់ពីសាមីខ្លួនផ្ទាល់ ចំណែកខាងផលិតកម្ម រហូតមកទល់ពេលនេះ មិនទាន់បង្ហាញ ឬចេញព័ត៌មានអ្វីទាក់ទងនឹង លោក នៅឡើយនោះទេ៕

Seungri
Seungri
Seungri
Seungri

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]