ភ្នំពេញ៖ សន្ទុះប្រជាប្រិយភាពរបស់ តារាចម្រៀងស្រី រ៉េត សូហ្សាណា កំពុងតែឡើងខ្លាំង មិនចាញ់តារាផ្សេងៗប៉ុន្មានទេ។ ជាពិសេស តម្លៃខ្លួន ពេលចូលរួមកម្មវិធី ឬឡើងច្រៀងលើឆាក ក៏ឡើងស្រឺតផងដែរ។

អ្វីដែលសំខាន់ សម្រស់ និងការលេងខ្លួន របស់តារាស្រីរូបនេះ ក៏កាន់តែ Update ជាងមុន ស្ទើរ៣៦០ដឺក្រេឯណោះ ហើយកាលពីថ្មីៗនេះ រូបនាង ប្តូរពណ៌សក់ កាន់តែប្លែកខ្លាំងណាស់ ដូចតុក្កតា។

ជាពិសេស កាលពីប៉ុន្មានថ្ងៃមុន ហ្សាណា ក៏បានបង្ហាញនូវរូបសម្រស់ដ៏ស្រស់សោភា នៅក្នុងរថយន្ត ជាមួយនឹងសម្លៀកបំពាក់ពណ៌មាស បែបស៊ិចស៊ី ដែលរាល់ដង នាងមិនដែលស្លៀកបែបនេះពីមុនមកទេ។

ក្រោយពីឃើញរូបថតប្លែកៗ និងថ្មីៗ របស់នាង យ៉ាងដូច្នេះ បានធ្វើឲ្យអ្នកគាំទ្រ ភ្ញាក់ផ្អើល និងមិននឹកស្មានថា ហ្សាណា ប្រែពីកុមារីតូចដ៏គួរឲ្យស្រលាញ់ មកក្លាយជា នារីសម័យថ្មី បង្កប់ភាពស៊ិចស៊ី បានលឿនយ៉ាងនេះសោះ៕

រ៉េត សូហ្សាណា
រ៉េត សូហ្សាណា
រ៉េត សូហ្សាណា
រ៉េត សូហ្សាណា
រ៉េត សូហ្សាណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រ៉េត ស៊ូហ្សាណា