ខេត្ត​រតនៈគីរី ៖ យុវជន​ម្នាក់​យក​កាំបិត​តាំង​តោ​អារ​.​ក​សម្លាប់​ខ្លួនឯង​ស្លាប់​ក្នុង​បន្ទប់ដេក​របស់​ខ្លួន ។ ហេតុ​ការ​នេះ​បាន​ឡើង​នៅ​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០១៩​វេលា​ម៉ោង​៨​និង​៥០​នាទី​ព្រឹក ស្ថិត​នៅ​0​ភូមិ​ថ្មដា សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ។

ជន​រង​គ្រោះ​មានឈ្មោះ​ឆែម សែន ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិ​ខ្មែរ មាន​មុខរបរ​កម្មករ​សំណង់ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ក្រោយ​ពី​កើតហេតុ​សមត្ថកិច្ច​ចំរុះ​របស់​ខេត្ត​រួម​មាន​ប៉ូលិស ប៉េ​អឹ​ម មន្ត្រី​ពេទ្យ និង​តុលាការ​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ផង​ដែរ ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​សព​ផង​ដែរ ក្រោយ​ពី​សមត្ថកិច្ច​ជំនាញ​ធ្វើការ​ត្រួតពិនិត្យ​អស់​រយៈពេល​ជាង​ពីរ​ម៉ោង​រួច​មក លទ្ធិ​ផល​ឃើញ​ថា ជន​រង​គ្រោះ​ពិតជា​បាន​យក​កាំបិត​តាំង​តោ​អារ​.​ក​សម្លាប់​ខ្លួនឯង​ពិតប្រាកដ​មែន គ្មាន​រឿង​ឃាតកម្ម​កើតឡើង​ទេ ហើយ​មូលហេតុ​បណ្ដាល​អោយ​ជន​រង​គ្រោះ​ឈាន​ទៅ​ដល់​សម្លាប់​ឯង​បែប​នេះ សមត្ថកិច្ច​បាន​ធ្វើការ​សន្និដ្ឋាន​ជំហាន​ដំបូង​ថា ផ្ដើម​ចេញ​រឿង​ជន​រង​គ្រោះ​មាន​សតិអារម្មណ៍​មិនល្អ ក្រោយ​ពី​សមត្ថកិច្ច​ធ្វើការ​ត្រួតពិនិត្យ​សព​រួច​បាន​ប្រគល់​ជួន​ក្រុម​គ្រួសា​ធ្វើបុណ្យ​តាម​ព្រ​ពៃ​ណី ។

ទាក់ទិន​នឹង​រឿង​ខាងលើ​នេះ​យោង​តាម​ឪពុក​ម្ដាយ​ជន​រង​គ្រោះ​បាន​រៀបរាប់​ថា កូនប្រុស​គាត់​គ្រប់ទឹក​ត្រឹមត្រូវ ទើបតែ​ក្នុង​រយៈពេល​២​ខែ​នេះ កូនប្រុស​គាត់​បាន​ទៅ​ធ្វើការ​ស៊ីឈ្នួល​ធ្វើ​ផ្ទះ​អោយ​គេ​នៅ​ស្រុក​វើ​ន​សៃ ហើយ​ត្រឡប់​មក​ផ្ទះ​វិញ​បាន​ចំនួន​៧​ថ្ងៃ​គត់ កូនប្រុស​គាត់​មាន​អារម្មណ៍​រវើរវាយ និយាយ​ស្ដី​មិនដឹង​អី​សោះ គាត់​ជា​ឪពុក​ម្ដាយ​បាន​យក​ទៅ​អោយ​គ្រូទាយ​មើល​ថា កូនប្រុស​គាត់​ដើរ​ជាន់​ពា​ដែល​អ្នក​ភូមិ​ស្រុក​វើ​ន​សៃ​សែន ទើប​បណ្ដាល​អោយ​កូន​គាត់​ធ្លាក់ខ្លួន​ឈឺ​មាន​អារម្មណ៍​មិន​ចង់​នៅរ​ស់បែប​នេះ​៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]