ចិន៖ ហេតុការណ៍នេះបានកើតឡើងក្នុងថ្ងៃអាទិត្យសប្តាហ៍មុន នៅលើដងផ្លូវជាប់ទន្លេមួយកន្លែង ស្ថិតនៅក្នុងខេត្ត Jiangxi ដែលគេឃើញមានឡានដឹកទំនិញធុនធ្ងន់មួយគ្រឿង បានក្រឡាប់ខ្ចាយស្រារាប់សិបកេសចូលទឹកទន្លេ  តែសំណាងល្អមានអ្នកភូមិមួយក្រុម មកជួយរើសប្រមូលទុកដាក់ឲ្យវិញទាន់ពេល។

គួរបញ្ជាក់ថា ស្រារាប់សិបកេសដែលបានជ្រុះចូលក្នុងទន្លេនេះគឺជាស្រាល្អមួយប្រភេទមានឈ្មោះថា Baijiu ដែលពេញនិយមក្នុងប្រទេសចិន។ ហើយបើយោងប្រភពសារព័ត៌មានចិនបានបញ្ជាក់ថា បើគិតពីតម្លៃវិញ ស្រាទាំងកេសដែលបានរមៀលចូលក្នុងទន្លេគឺមានតម្លៃសរុបដល់ទៅ ៧០ម៉ឺនយ័ន (ស្មើនឹងជាង ១០ម៉ឺនដុល្លារ) ឯណោះ។

បន្ទាប់ពីឃើញក្រុមអ្នកភូមិខ្វារ កគ្នារើសស្រាបែបនេះ អ្នកបើកឡានដឹកទំនិញពិតជា មានការព្រួយបារម្ភយ៉ាងខ្លាំងដោយគាត់បានគិតថា ពួកអ្នកភូមិទាំងអស់នោះកំពុងតែឈ្លៀតឱកាសលួចយកទំនិញរបស់គាត់ទៅអស់ហើយ។ ប៉ុន្តែជាចុងក្រោយ ក្រុមអ្នកភូមិចិនខាងលើបានពន្យល់តៃកុងឡានវិញថា ពួកគេមកនេះដើម្បីជួយ មិនមែនមកលួចនោះទេ៕

មានវីដេអូនៅខាងក្រោម៖

ទិដ្ឋភាពអ្នកភូមិកំពុងរើសស្រា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]