កូរ៉េខាងត្បូង ៖ នេះមិនមែនជាលើកទីមួយនោះទេ សម្រាប់ Chaeyoung សមាជិកក្រុម TWICE ដែលត្រូវបានមនុស្សមួយចំនួនតូច ព្យាយាមឈ្លានពាន ភាពផ្ទាល់ខ្លួនរបស់នាង ហើយយករូបភាពខ្លះ និងព័ត៌មានផ្ទាល់ខ្លួនរបស់នាងមួយចំនួន ទៅចែកចាយពេញបណ្ដាញអ៊ីនធើណែត។

ជាការពិតណាស់ រូបភាពឯកជនខ្លះ ត្រូវបានចែកចាយពេញអ៊ីនធើណែត ទាំងដែលនាងមិនបានបង្ហោះវា។ មិនត្រឹមតែប៉ុណ្ណោះទេ មនុស្សមួយចំនួនតូច ដែលអះអាងថាពួកគេជាអ្នកគាំទ្ររបស់នាង បានព្យាយាមលាតត្រដាង ព័ត៌មានផ្ទាល់ខ្លួនរបស់នាង នៅលើបណ្ដាញអ៊ីនធើណែត ដូចជាគណនី KakaoTalk របស់នាង គណនី Instagram លេខទូរស័ព្ទផ្ទាល់ខ្លួន និងអាសយដ្ឋានជាដើម។

ជាក់ស្ដែង ទោះបីជាអ្នកគាំទ្រជាច្រើន បានព្យាយាមរារាំង ការរីករាលដាលនូវព័ត៌មានផ្ទាល់ខ្លួនទាំងនេះក៏ដោយ នៅទីបំផុត Chaeyoung ក៏បានដឹងនូវអ្វីដែលកំពុងកើតឡើង ហើយនាងក៏សម្រេចចិត្ត បង្ហោះសារស្នើសុំមួយ ដើម្បីបញ្ចប់រឿង។

Chaeyoung បានសរសេរថា ៖ «រូបថតខ្លះដែលខ្ញុំមិនបានបង្ហោះ វាស្រាប់តែត្រូវបានផ្ទុកឡើង នៅលើបណ្ដាញអ៊ីនធើណែត។ វាពិតគួរឲ្យខ្លាចខ្លាំងណាស់ សូមកុំធ្វើបែបនេះទៀតអី»។ 

ក្រុមអ្នកគាំទ្រជាច្រើន បានបង្ហាញការយល់ចិត្ត ចំពោះតារាស្រីរូបនេះ ​ថែមទាំងបង្ហោះសារលើកទឹកចិត្តដល់រូបនាង ថែមទៀតផង៕

ទស្សនារូបភាពខាងក្រោម ៖  

រូបភាព Chaeyoung
រូបភាព Chaeyoung
រូបភាព Chaeyoung
រូបភាព Chaeyoung
រូបភាព Chaeyoung

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]