ជប៉ុន៖ លោក Ken Kawamoto គឺជាជនជាតិជប៉ុន មានមុខរបរជាវិស្វករកម្មវិធីម្នាក់ដែលបម្រើការក្នុងក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Google ។ ហើយថ្មីៗនេះ លោក Ken បានធ្វើឲ្យមហាជនចាប់អារម្មណ៍នឹងគាត់ខ្លាំងមែនទែន បន្ទាប់ពីពួកគេបានឃើញអាវរូបផ្លូវរថភ្លើងនៅខាងក្រោយខ្នង ដែលលោក Ken បានធ្វើវាឡើងសម្រាប់ឲ្យកូនប្រុសគាត់លេងព្រមទាំងម៉ាស្សាឲ្យគាត់ស្របពេលតែមួយ។ 

អាវដែលលោក Ken បានច្នៃ
អាវដែលលោក Ken បានច្នៃ

លោក Ken បានថតជាវីដេអូឃ្លីបបង្ហោះចូលទៅក្នុងបណ្តាញសង្គម Twitter  ពេលកូនប្រុសគាត់យកកូនរថភ្លើងជ័រ ទៅរុញលេងលើខ្នងប្រៀបដូចជាការម៉ាស្សា ខណៈពេលគាត់កំពុងដេកផ្គាប់មុខនៅលើឥដ្ឋ ។

គាត់បានដាក់ឈ្មោះអាវយឺតនេះថា "អាវយឺតដ៏អស្ចារ្យដែលជួយឱ្យអ្នកទទួលបានការម៉ាស្សាពីកូនតូចៗរបស់អ្នកដោយគ្រាន់តែដេកផ្គាប់មុខលើកម្រាលឥដ្ឋតែប៉ុណ្ណោះ"។

គួរបញ្ជាក់ថា ត្រឹមអាវរូបរថភ្លើងនេះប្រហែលជាមិនទាន់គ្រប់គ្រាន់ទេសម្រាប់លោក Ken ព្រោះកន្លងមកគាត់ក៏ធ្លាប់បានច្នៃអាវជាមួយនឹងក្តារឡើងជញ្ជាំងតូចៗ ដើម្បីឲ្យកូនប្រុសគាត់តោងលេងដែរ។គាត់បានបំពាក់ក្តារឡើងជញ្ជាំងតូចៗនោះពីចង្កេះរហូតដល់ស្មា។

ឥឡូវនេះលោក Ken ក៏បានដាក់លក់អាវទាំងពីរប្រភេទនេះក្នុងប្រព័ន្ធអនឡាញដែរ ដែលក្នុងមួយអាវមានតម្លៃ ២២ដុល្លារ៕

មានវីដេអូនៅខាងក្រោម៖  

អាវដែលលោក Ken បានច្នៃ
អាវដែលលោក Ken បានច្នៃ
អាវដែលលោក Ken បានច្នៃ
អាវដែលលោក Ken បានច្នៃ
អាវដែលលោក Ken បានច្នៃ
អាវដែលលោក Ken បានច្នៃ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]