ភ្នំពេញ៖ តារាចម្រៀងដ៏មានប្រជាប្រិយភាព កញ្ញាឈិត សុវណ្ណបញ្ញា កាន់តែមានរូបសម្រស់ស្រស់ស្អាត ជីវិតកាន់តែស៊ីវិល័យខ្លាំងឡើងគួរឲ្យកត់សម្គាល់ ក្រោយបានសាងភាពល្បីល្បាញ កេរ្តិ៍ឈ្មោះដ៏ល្អនៅក្នុងវិស័យសិល្បៈអស់ពេលជាច្រើនឆ្នាំមកនេះ។

យ៉ាងណាមិញ ជារៀងរាល់ឆ្នាំឃើញថា តារាចម្រៀងរូបនេះតែងតែបញ្ចេញនូវបទចម្រៀងថ្មីៗរបស់ខ្លួន ខណៈនៅពេលដែលបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិកាន់តែខិតជិតចូលមក ដែលរាល់បទនីមួយៗរបស់នាង តែងតែប្លែកមិនថាចម្រៀងបែបសម័យ ឬចង្វាក់ប្រពៃណីនោះទេ។

ក៏ប៉ុន្តែនៅក្នុងឆ្នាំនេះដែរ កាន់តែប្លែកជាងឆ្នាំមុនទៅទៀត ព្រោះថាតារាស្រីរូបនេះបានត្រៀមបទថ្មី ដែលមើលទៅពិតជាប្លែកភ្នែក ជាមួយនឹងស្ទីលលេងខ្លួនក្នុងសម្លៀកបំពាក់ពណ៌ឆើតៗ នៅក្នុងបទចម្រៀងថ្មីនេះ មើលសឹងមិនចង់ស្គាល់។ ដោយក្នុងនោះ ក៏មានការចូលរួមសម្តែងពីតារាល្បីៗ ជាច្រើនទៀតផង។

ទន្ទឹមនឹងនេះដែរ អ្នកគាំទ្រជាច្រើនពិតជាចង់ឃើញ នូវMVមួយនេះ ព្រោះសកម្មភាពមើលទៅបែបសប្បាយៗ សម្រាប់រាំលេងចូលឆ្នាំខាងមុខនេះ៕

សូមទស្សនារូបភាពខាងក្រោមនេះ ដើម្បីជ្រាបច្បាស់៖ 

ឈិត សុវណ្ណបញ្ញា ត្រៀមថតក្នុងបទថ្មី
ឈិត សុវណ្ណបញ្ញា ត្រៀមថតក្នុងបទថ្មី
ឈិត សុវណ្ណបញ្ញា ត្រៀមថតក្នុងបទថ្មី
ឈិត សុវណ្ណបញ្ញា ត្រៀមថតក្នុងបទថ្មី
ឈិត សុវណ្ណបញ្ញា ត្រៀមថតក្នុងបទថ្មី
ឈិត សុវណ្ណបញ្ញា ត្រៀមថតក្នុងបទថ្មី
ឈិត សុវណ្ណបញ្ញា ត្រៀមថតក្នុងបទថ្មី
ឈិត សុវណ្ណបញ្ញា ត្រៀមថតក្នុងបទថ្មី
ឈិត សុវណ្ណបញ្ញា ត្រៀមថតក្នុងបទថ្មី
ឈិត សុវណ្ណបញ្ញា ត្រៀមថតក្នុងបទថ្មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឈិត សុវណ្ណបញ្ញា