អ៊ីតាលី៖ កីឡាករ Cristiano Ronaldo បានជំរុញលើកទឹកចិត្តអ្នកគាំទ្ររបស់ក្លិប Juventus ឱ្យមានជំនឿចិត្តទៅលើក្រុមការងារ ក៏ដូចជាកីឡាករទាំងអស់របស់ក្លិប និងបាននិយាយថាក្លិបអាចនឹងធ្វើការវាយបកយកជ័យជម្នះជូនដល់អ្នកគាំទ្រទាំងអស់បាន នាជំនួបជើងទី២ ទល់នឹងក្លិប Atletico Madrid នាសប្តាហ៍នេះ។

កីឡាករ Cristiano Ronaldo

ក្លិប Atletico Madrid បានបើកការនាំមុខក្រុម Juventus មុននៅជើងទី១ ក្នុងលទ្ធផល ២-០ ដែលធ្វើឱ្យ At.Madrid មានភាគរយច្រើនក្នុងការទម្លាក់ Juventus និងឈានចូលទៅកាន់វគ្គ ៨ក្រុមចុងក្រោយ។ ទោះបីជាបែបណាក្តី បើតាមបទសម្ភាសន៍ និងបណ្តាញសង្គមរបស់ Juventus បានបង្ហាញជំនឿចិត្តថា ក្រុមខ្លាំងរបស់អ៊ីតាលីមួយនេះនៅតែមានសង្ឃឹម នឹងជឿជាក់ថាពួកគេអាចធ្វើការវាយបក និងឡើងទៅកាន់វគ្គ ៨ក្រុមចុងក្រោយបានសម្រេច។

កីឡាករ Cristiano Ronaldo

កីឡាករ Cristiano Ronaldo បាននិយាយថា៖ “សម្រាប់ការប្រកួតនាយប់ថ្ងៃអង្គារនេះ យើងចង់ឱ្យអ្នកគាំទ្រមានគំនិតបែបវិជ្ជមាន និងមានការជឿជាក់ថា វាពិតជាអាចទៅរួចសម្រាប់ឱកាសក្នុងការវាយបកវិញ។ ក៏ប៉ុន្តែពួកយើង (ក្លិប Juventus) ពិតជាត្រូវការឱ្យអ្នកគាំទ្រទាំងអស់គ្នាជួយធ្វើយ៉ាងណារួបរួមគ្នាក្នុងទឹកដីកីឡដ្ឋានរបស់យើង។ ពួកយើងចង់បានការគាំទ្ររបស់អ្នកទាំងអស់គ្នា សម្រាប់ជាកម្លាំងចិត្តដល់ពួកយើងនៅលើទីលាន។ អរគុណច្រើន! ហើយក្លិបបានត្រៀមខ្លួនរួចារាល់ហើយសម្រាប់ការត្រឡប់មកវិញសាជាថ្មី”៕

សូមទស្សនាវីដេអូកិច្ចសម្ភាសន៍នៅខាងក្រោម៖ 

អ្នកគាំទ្ររបស់ក្លិប Juventus

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]