ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានដឹងហើយថា កាលពីពេលថ្មីៗនេះតារាចម្រៀងដ៏ល្បីឈ្មោះលោកនីកូ បាននាំគ្រួសារទៅលេងនៅ ឯប្រទេសជប៉ុនអស់ពេលជាច្រើនថ្ងៃ ក្នុងដំណើរកម្សាន្តយ៉ាងសប្បាយរីករាយ ពោរពេញដោយសុភមង្គលយ៉ាងខ្លាំងបំផុត។

តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើល ក្រោយតារាប្រុសរូបនេះ និងគ្រួសារបានមកដល់ខ្មែរវិញ ស្រាប់តែម្តាយរបស់លោកបានជួបរឿងមិនល្អ ដោយបានជួបគ្រោះថ្នាក់ចរាចរណ៍ ខណៈពេលឡើងជិះនៅលើ Pass App បណ្តាលឲ្យប៉ះជាមួយកង្ហារបែកក្បាល ដេរអស់ចំនួន៦ថ្នេរ ត្រូវចូលមន្ទីរពេទ្យភ្លាមៗ។

ទន្ទឹមនឹងនេះដែរ ម្តាយរបស់លោកបានធ្វើការរៀបរាប់ លើបណ្តាញសង្គមរបស់ខ្លួនយ៉ាងដូច្នោះថា៖«មកពីជប៉ុនវិញ ក៏ជួបរឿងហេង កូនៗគេមិនឲ្យម្តាយហត់នឿយទេ តែម៉ែនេះនៅមិនសុខ រត់ទៅបង់ភ្លើងជិះPass App ព្រោះឡានចេញអស់ ណាខ្លាចគេកាត់ភ្លើងព្រោះអត់នៅផ្ទះ៧ថ្ងៃ ចេញពីបង់ភ្លើងឡើងPass App បុកត្រូវកង្ហារបែកក្បាល ហូរឈាមដេរ៦ថ្នេរបានសម្រេច ស៊យអស់លាភចូលវិញ សូមបងប្អូនប្រយ័ត្នពេលឡើងជិះPass App លឿនបុកក្បាលគ្រោះថ្នាក់ណាស់ ចាក់ថ្នាំតេតាណុស៧ថ្ងៃកាត់ថ្នេរចេញ»។

ក្រោយពីបានឃើញបែបនេះ បណ្តាអ្នកគាំទ្រ និងស្គាល់ម្តាយរបស់លោក មានការព្រួយបារម្ភសួរនាំគ្រប់គ្នា មិនត្រឹមតែប៉ុណ្ណោះពួកគេក៏បានជូនពរម្តាយតារារូបនេះ ឲ្យឆាប់ជាផងដែរ៕

សូមទស្សនារូបភាពខាងក្រោមនេះ 

លោកនីកូ និងគ្រួសារ
លោកនីកូ និងម្តាយ
លោកនីកូ និងម្តាយ
លោកនីកូ និងគ្រួសារ
លោកនីកូ និងគ្រួសារ
ម្តាយនីកូ ជួបរឿងអាក្រក់
ម្តាយនីកូ ជួបរឿងអាក្រក់
ម្តាយនីកូ ជួបរឿងអាក្រក់
ម្តាយនីកូ ជួបរឿងអាក្រក់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នីកូ