បរទេស៖ អាចនិយាយបានថានាង Jennifer Lopez គឺជាតារាចម្រៀងក្នុងប្រវត្តិសាស្រ្ត ដែលបានរៀបការច្រើនជាងគេ ក្នុងចំណោមតារាៗក្នុងហូលីវូដ ព្រោះថាពេលនេះ នាងកំពុងតែ ភ្ជាប់ពាក្យជាមួយបុរសម្នាក់ទៀតហើយ ដែលមានវ័យក្មេងជាងនាង៦ឆ្នាំ ក្រោយពីធ្លាប់មានប្រវត្តិលែងលះគ្នា រហូតដល់៣ដងជាមួយអតីតស្វាមី។

យ៉ាងណាមិញ ផ្អែកលើសារព័ត៌មាន Hollywoodlife បានឲ្យដឹងថា នាង Jennifer lopez បានភ្ជាប់ពាក្យជាផ្លូវការជាមួយ អតីតកីឡាករបាល់ទាត់ម្នាក់ឈ្មោះថា Alex Rodriguez ដែលមានវ័យក្មេងជាងនាង ៦ ឆ្នាំ។ ក្នុងនោះដែរ ព័ត៌មានបន្ថែមបានឲ្យដឹងទៀតថា គូដណ្តឹងរបស់នាង បានសុំនាងរៀបការ កាលពីថ្ងៃទី៩ ខែមិនាកន្លងទៅថ្មីៗនេះ នៅក្នុងប្រទេសបាហាម៉ា ជាមួយនឹងចិញ្ចៀនពេជ្រដែលមានតម្លៃ ៥លានដុល្លារឯណោះ។

ម៉្យាងវិញទៀត អ្វីដែលគួរឲ្យចាប់អារម្មណ៍បន្ថែមទៀតនោះ អតីតភរិយារបស់លោក Alex Rodriguez ក៏បានសម្តែងអារម្មណ៍សប្បាយចិត្ត នៅពេលដែលលោក និងនាង Jennifer ភ្ជាប់ពាក្យជាមួយគ្នាផងដែរ។

ទោះជាយ៉ាងណាក្តី សម្រាប់ការភ្ជាប់ពាក្យលើកនេះ អ្នកគាំទ្រសង្ឃឹមថា នាង Jennifer និងអនាគតស្វាមីរបស់ខ្លួន នឹងស្រលាញ់គ្នាជារៀងរហូត ព្រោះអ្នកគាំទ្រមិនចង់ឃើញនាង មានស្នេហាប្រេះឆាជាលើកទី៤នោះទេ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

Jennifer និង Alex
Jennifer និង Alex
Jennifer Alex និងក្រុមគ្រួសារ
ចិញ្ចៀនភ្ជាប់ពាក្យរបស់ Jennifer និង Alex

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]