កូរ៉េខាងត្បូង ៖ CJ E&M ដែលជាក្រុមហ៊ុនផ្នែកកម្សាន្តដ៏ធំមួយ នៅក្នុងប្រទេសកូរ៉េខាងត្បូង ថ្មីៗនេះត្រូវបានគេរាយការណ៍ថា បានរួមដៃគ្នា ជាមួយនិងផលិតកម្ម BigHit ដែលជាផលិតកម្មល្បីឈ្មោះ កំពុងគ្រប់គ្រងក្រុមចម្រៀងល្បីលំដាប់ពិភពលោក BTS ក្នុងគោលបំណង បង្កើតភ្នាក់ងារថ្មីមួយ មានឈ្មោះថា Belif Lab ដោយមានលោក Kim Tae Ho ជាអ្នកប្រធានគ្រប់គ្រង។

បើតាមរបាយការណ៍របស់ សារព័ត៌មានកូរ៉េ បានបង្ហាញថា Belif Lab នឹងធ្វើការបង្ហាញខ្លួន ក្រុមតារាប្រុសជំនាន់ថ្មីមួយក្រុម នៅក្នុងឆ្នាំ ២០២០ ខាងមុខនេះ។ 

ក្រុមចម្រៀងថ្មី នឹងត្រូវគ្រប់គ្រងដោយ លោក Bang Si Hyuk (អ្នកគ្រប់គ្រងក្រុម BTS បច្ចុប្បន្ន)។ ចំណែកការប្រលងសាកល្បងសមត្ថភាព ដើម្បីចូលរួមក្នុងផលិតកម្មថ្មីនេះ នឹងត្រូវធ្វើឡើងនៅក្នុងនៅកូរ៉េ អាមេរិក និងជប៉ុន ចាប់ពីថ្ងៃទី ៣០ ខែមិនា ខាងមុននេះ។ 

នេះជាដំណឹងល្អ សម្រាប់បុរសៗដែលមានចំណូលចិត្ត លើផ្នែកច្រៀង និងរាំ ហើយមានបំណងចង់ក្លាយជាតារា Kpop អាចទៅធ្វើការប្រលង សាកល្បងសមត្ថភាព ដើម្បីមានឱកាស ក្លាយជាអ្នកហ្វឹកហាត់ ក្នុងផលិតកម្មថ្មី ឬក្លាយជាតារា Kpop ល្បីឈ្មោះក្នុងពេលអនាគត៕

ទស្សនារូបភាពខាងក្រោម ៖ 

រូបភាព Bang Si Hyuk
រូបភាព BTS
រូបភាព ផ្លាកសញ្ញាផលិតកម្មទាំង២
រូបភាព ផ្លាកសញ្ញាផលិតកម្មថ្មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]