ថៃ៖ ស្នេហាថ្មីថ្មោងដ៏ផ្អែមល្ហែមរវាងតារាសម្តែងប្រុស Jes Jespipat និងតារាសម្តែងស្រី Vill Wanarot ដែលមានធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើល ពេលពួកគេបានប្រកាសទំនាក់ទំនងជាសាធារណៈ។

តែផ្ទុយទៅវិញ ក្រោយពីបានឃើញភាពផ្អែមល្ហែមជាញឹកញាប់ បានធ្វើអ្នកគាំទ្រមានការសង្ស័យថា តើពួកគេស្រលាញ់គ្នាពិតប្រាកដ ឬគ្រាន់តែ Promote រឿងដំបូងដែលសម្តែងជាមួយគ្នា?

ក្រោយពីលេចលឺដំណឹងនេះ Jes មិនបង្អង់យូរចេញមុខមកបកស្រាយភ្លាមៗថា៖

« វាអាចនឹងគាប់ជួនគ្នា នៅពេលតែមួយ ហើយណាមួយស្នេហាលើកនេះបើកបង្ហាញជាងមុន ព្រោះពួកយើងចង់មានជីវិតផ្ទាល់ខ្លួន មិនចង់លាក់បាំងអ្វីទេ គ្រាន់តែកុំឲ្យហួសហេតុពេកទៅបានហើយ។ សម្រាប់រឿងស្រលាញ់គ្នាព្រោះ Promote រឿង គឺគ្មានរឿងបែបនេះទេ ខ្ញុំបានបែងចែកច្បាស់រវាងជីវិតពិត និងការងារ ហើយក៏មិនមែនបានន័យថាទាល់តែស្រលាញ់គ្នាមែនទែនទើបមានអ្នកមើលរឿងដែរ តាមពិតទៅផ្តោតលើការសម្តែងច្រើនជាង»៕

Vill Wanarot
Jes និង Vill
Jes និង Vill
Jes និង Vill
Jes និង Vill
Jes និង Vill

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]