ថៃ៖ ស្របពេលដែល សល់មិនដល់មួយខែទៀតប៉ុណ្ណោះ តារាសម្ដែងប្រុស លោក Wave និងភរិយាជាទីស្រលាញ់ នឹងបានជួបមុខមាត់ពិតកូនភ្លោះបណ្ដូលចិត្តទាំង៣របស់ពួកគេហើយ ប៉ុន្តែស្រាប់តែថ្មីៗនេះបានជួបបញ្ហាមួយ ដែលត្រូវបញ្ជូនទៅមន្ទីរពេទ្យយ៉ាងតក់ក្រហល់។

ជាមួយនឹងរូបថតជាច្រើនសន្លឹករបស់ភរិយា លោក Wave ដែលសម្រាកក្នុងមន្ទីរពេទ្យ បានធ្វើឲ្យមហាជនគ្រប់គ្នាមានការភ្ញាក់ផ្អើលជាខ្លាំង ខណៈដែលក្នុងនោះលោកបានសរសេរប្រាប់ថាភរិយាលោក បានជួបហេតុការណ៍រអិលដួលសន្លប់ ដែលត្រូវបញ្ជូនមកសង្គ្រោះនៅក្នុងមន្ទីរពេទ្យ យ៉ាងតក់ក្រហល់យ៉ាងដូច្នេះ។

យ៉ាងណាមិញ ស្ថានភាពសុខភាពភរិយារបស់ លោក Wave ពេលនេះក៏បានធូរស្បើយច្រើន ខណៈដែលក្រោយពេលពិនិត្យព្យាបាលរួចមក គ្រូពេទ្យបង្ហើបប្រាប់ថាកូនភ្លោះទាំង៣របស់ពួកគេ អាចនឹងកើតមុនថ្ងៃកំណត់ផងដែរ៕  

Wave និងភរិយា
Wave និងភរិយា
ភរិយា​ Wave
ភរិយា​ Wave
ភរិយា​ Wave

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]