ថៃ៖ កាលពីថ្មីៗនេះ តារាសម្តែងរូបសង្ហា Dome Pakornlam បានបង្ហាញរូបភាព Pre-Wedding ជាមួយអនាគតភរិយា នៅលើគណនីអ៊ីនស្តារក្រាមផ្ទាល់ខ្លួន។

យ៉ាងណាមិញ សម្រាប់រូបភាពស្អាតៗទាំងនោះផងដែរ បានធ្វើឲ្យមហាជនក៏ដូចជាអ្នកគាំទ្រ រំភើបចិត្តមែនទែន នៅពេលដែលបានឃើញរូបភាពស្អាតៗរបស់លោកជាមួយមិត្តស្រី នាង Metal Sukkhao។

គួររម្លឹកផងដែរថា គូស្នេហ៍មួយគូនេះ បានស្រលាញ់គ្នារយៈពេល៦ឆ្នាំមកហើយ ហើយលោក Dome Pakornlam ក៏បានសុំមិត្តស្រីខ្លួនរៀបការ នៅប្រទេសញ៉ូវហ្សេលេន កាលពីខែកញ្ញា ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះផងដែរ។

ម៉្យាងវិញទៀត អ្វីដែលគួរឲ្យរំភើបសម្រាប់មហាជនថែមទៀតនោះ ពួកគេបានបញ្ជាក់ថានឹងដឹកដៃគ្នាចូលរោងការ ក្នុងពេលឆាប់ៗខាងមុខនេះ គឺនៅថ្ងៃទី១០ ខែសីហា និងថ្ងៃ ១៧ ខែសីហា នៅក្នុងឆ្នាំនេះហើយ។ មិនត្រឹមតែប៉ុណ្ណោះ ពួកគេក៏បានកក់កន្លែងសម្រាប់រៀបការ និងរៀបចំឈ្មោះអញ្ជើញភ្ញៀវសម្រាប់ចូលរួមរួចរាល់ហើយដែរ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

Dome Pakornlam
Dome Pakornlam
រូប Pre Wedding របស់ Dome Pakornlam
អនាគតភរិយារបស់ Dome Pakornlam
Dome Pakornlam និងអនាគតភរិយា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]