កូរ៉េខាងត្បូង ៖ ក្រុមចម្រៀងប្រុសជំនាន់ថ្មី TXT របស់ផលិតកម្ម BigHit បានធ្វើឲ្យក្រុមអ្នកគាំទ្រ រំភើបចិត្តយ៉ាងខ្លាំង ក្រោយពីពួកគេបានបើកបង្ហាញ ឆន្ទៈយ៉ាងមុតមាំថា នឹងបង្កើនទេពកោសល្យរបស់ខ្លួន ដើម្បីផលិតចម្រៀងដោយខ្លួនឯង ដើម្បីចាក់ដាក់បញ្ចូល ក្នុងអាល់ប៊ុមរបស់ខ្លួន នៅថ្ងៃអនាគត។

ជាក់ស្ដែង នៅក្នុងអំឡុងពេលនៃការបង្ហាញខ្លួនដំបូង TXT បានបង្ហាញពីទេពកោលស្យរបស់សមាជិកក្រុមម្នាក់ៗ ដែលក្នុងនោះរួមមាន Beomgyu និង Huening Kai គឺជាសមាជិកដែលមានជំនាញខាងផលិតតន្ត្រី។

Beomgyu បាននិយាយថា ទេពកោលស្យនៃការផលិតចម្រៀងរបស់ BTS ដែលត្រូវជាសិស្សច្បងរបស់ខ្លួន គឺពិតមានភាពលេចធ្លោខ្លាំងណាស់ ចំណែករូបលោក និង Huening Kai ក៏អាចផលិតចម្រៀង និងសរសេរបទចំរៀងបានដែរ ប៉ុន្តែវានៅមានកម្រិត។ ដូច្នេះហើយ ពួកគេតាំងចិត្តថា នឹងខិតខំប្រឹងប្រែង បង្កើនទេពកោសល្យផ្នែកនេះបន្ថែមទៀត។

Huening Kai បានបន្ថែមទៀតថា ៖ «ខ្ញុំក៏ដូចជា Beomgyu ដែរ ខ្ញុំនៅមានចំណុចខ្វះខាតច្រើន លើជំនាញផលិតចម្រៀងនេះ ប៉ុន្តែខ្ញុំចង់បង្កើនជំនាញរបស់ខ្ញុំ ដើម្បីអាចផលិតចម្រៀងដោយខ្លួនឯង ដូចជាសិស្សច្បង៕

ទស្សនារូបភាពខាងក្រោម ៖ 

រូបភាព TXT
រូបភាព TXT
រូបភាព TXT
រូបភាព Beomgyu
រូបភាព Kai

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]