ថៃ៖ តារាសម្តែងប្រុសវ័យក្មេង Jayler Kritsanapoom ជាតារាដែលឈ្មោះបោះសម្លេងមួយរូបនៅក្នុងស្រទាប់យុវវ័យ ក្រៅពីសម្តែង Jayjay បានចាប់អាជីពថ្មីមួយទៀតដោយលោកបានធ្វើជាតារាចម្រៀងនៅក្នុងក្រុម 9X9 (Nine by Nine)។

គួរបញ្ជាក់ផងដែរថា 9X9 ជាក្រុមចម្រៀងបង្កើតមានសមាជិក៩នាក់ ដែលសុទ្ធសឹងតែជាតារាសម្តែង និងតារាចម្រៀងល្បីឈ្មោះ។

កាលពីថ្ងៃទី០៩ ខែមិនានេះ ក្រុមម្រៀង បានរៀបចំកម្មវិធីប្រគំតន្រ្តីដ៏ធំមួយមានឈ្មោះថា «The Final Concert : End Route» កម្លោះសង្ហាទាំង៩បានធ្វើឲ្យកម្មវិធីបញ្ចប់ទៅយ៉ាងរលូន។

អ្វីដែលកាន់តែពិសេសជាងនេះទៅទៀត Jayler បានធ្វើឲ្យកម្មវិធីប្រគំតន្ត្រីពោរពេញទៅដោយភាពផ្អែមល្ហែម ដោយលោកបានធ្វើឲ្យតារាសម្តែងស្រី Thanaerng Kanyawee ដែលជាមិត្តស្រីរំភើបរហូតស្រក់ទឹកភ្នែក ដោយលោកបាននិយាយអរគុណដែលនាងតែងតែនៅក្បែរ និងផ្តល់កម្លាំងចិត្តដល់លោករហូតមក៕

ទស្សនារូបភាព និងវីដេអូខាងក្រោម៖

Jayler Kritsanapoom
Jayler Kritsanapoom
Thanaerng Kanyawee
Thanaerng Kanyawee
ក្រុម 9X9
រូបនៅក្នុងកម្មវិធី
រូបនៅក្នុងកម្មវិធី
រូបនៅក្នុងកម្មវិធី
Jayler និង Thanaerng
Jayler និង Thanaerng

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]