រាជធានីភ្នំពេញ ៖ បុរស​ជនជាតិ​ចិន​ម្នាក់​ត្រូវ​បាន​មិត្ត​ភក្តិ​រួមការ​ងារ​ប្រទះ​ឃើញ​ស្លាប់​នៅ​ក្នុង​បន្ទប់ និង​មាន​ស្នាម​អា​រ.ក​ឈាម​ហូរ​ឡើង​កក បង្ក​ឲ្យ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​យប់ ថ្ងៃ​ទី​១០ ខែមី​នា ឆ្នាំ​២០១៩ ​នៅ​ក្នុង​បន្ទប់​កន្លែង​សម្រាក​ក្នុងឃ្លាំង​​បរិវេណ​ទល់មុខ​រោងចក្រ​សឺ​ពី​យ៉ា ខេ​ម​បូ​ឌែ ហ្គា​មេន ដែល​មាន​ទីតាំង​​នៅ តាម​ផ្លូវលំ ក្នុងភូមិ​ត្រពាំង​ជ្រៃ​ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ​សែន​ជ័យ ។

បុរស​ដែល​ស្លាប់​ខាងលើ​នេះ​មិន​ទាន់​ស្គាល់ឈ្មោះ​នោះ​ទេ គ្រាន់តែ​ដឹង​ថា​ជា​​ជនជាតិ​ចិន​ រស់នៅ​ក្នុង​បន្ទប់​ឃ្លាំង​ផ្ទុក​អីវ៉ាន់​របស់​រោងចក្រ​សឺ​ពី​យា ។

តាម​ព័​​ត៌​មាន​បឋម​បា​នឱ្យ​​ដឹង​ថា បន្ទប់​សម្រាក​ក្នុង​ឃ្លាំង​ស្តុក​អី​វ៉ា​ន់​រោងចក្រ​ខាងលើ​​មាន​បុរសជាជនជាតិចិន​​ស្នាក់​នៅ​​ចំនួន​២​នាក់ ហើយ​កាលពី​យប់​ថ្ងៃ​ទី​​៩ ខែ​មី​នា ឆ្នាំ​២០១៩ បុរស​ជនជាតិ​ចិន​ម្នាក់​មិន​បាន​ស្នាក់​នៅ​ជាមួយ​ឡើយ រវល់​តែ​ទៅ​ផ្ទះ​សង្សារ​ពេញ​មួយ​ថ្ងៃ ហើយ​ព្យាយាម​ទូរស័ព្ទ​មក​ជន​រង​គ្រោះដែរ​ តែ​មិន​លើក​​ហើយ​ឆាត​ក៏​មិន​ឆ្លើយ​តប ។

ប្រភពដដែលបាន​បន្ត​ថា រហូត​មក​ដល់​យប់​ថ្ងៃ​ទី​១០ ខែ​មីនា មុនមាន​ការ​​ភ្ញាក់ផ្អើល គឺ​បុរស​ជា​ជនជាតិ​ចិន​ម្នាក់​ និង​ជា​មិត្ត​រួមការ​ងារដែល​ស្នាក់​នៅ​ជាមួយ​ជន​រង​គ្រោះ​​ខាងលើ​បាន​ត្រឡប់​មក​ដល់​រោងចក្រ​វិញ ហើយ​ចូល​មក​បន្ទប់​​សម្រាក​​ក្នុង​ឃ្លាំង​ដាក់​អីវ៉ាន់​នោះ តែ​បាន​ជាប់​សោ​ ហើយ​បុរស​ជនជាតិចិន​ម្នាក់​នោះ​ព្យាយាម​ទូរស័ព្ទ​រក​ជន​រង​គ្រោះ តែ​មិន​លើក​ ទើបបុរស​ជនជាតិចិន​នោះ​​ហៅ​សន្តិសុខ​មក​ជួយ​គាស់​ទ្វារ​ដើម្បី​ចូល​ក្នុង​បន្ទប់នោះ​ ​ស្រាប់តែ​​ប្រទះ​ឃើញ​ជន​រង​គ្រោះ​ដេក​ស្លាប់​ទាំង​មាន​ស្នាម​អា​រ.ក​​ឈាមហូរឡើង​​​កក​បាត់​ទៅ​ហើយ ទើប​បង្កការ​ភ្ញាក់​ផ្អើល​ឆោឡោ​ និង​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ភ្លាម​ៗ​ផង​ដែរ ។

​បន្ទាប់​ពីទទួលបានសេចក្តីរាយការណ៍​ខាងលើ ​កំលាំង​សមត្ថកិច្ច​គ្រប់​ជំនាញបានចុះ​មក​ត្រួតពិនិត្យ​ករណី​ខាងលើ ដោយ​បាន​នាំ​ជន​ជាតិ​ចិន​ប្រមាណ​៣​នាក់​យក​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​ភ្លាម​ៗ​ផង​ដែរ ដោយ​មានអ្នក​បកប្រែ​ភាសា​ចិន​ខាងលើ​ផង​ដែរ​។ ចំណែកឯ​សពជនជាតិ​ចិន​ខាងលើ​ត្រូវ​បាន​ជំនាញ​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​សហការ​ចូលរួម​ជាមួយ​ជំនាញ​ចក្ខុ​រាជធានី​ភ្នំពេញ​ធ្វើការ​ពិនិត្យ​សព​ជនរងគ្រោះ​ខាងលើ ភ្លាម​ៗ​នោះ​ផង​ដែរ ។

ពាក់ព័ន្ធ​នឹង​ករណីខាងលើ សមត្ថកិច្ច​ជំនាញ​ពុំ​ទាន់​បញ្ជាក់​ថា​ជា​ករណី​ឃាតកម្ម ឬជា​ករណី​អត្តឃាត​នៅឡើយ​ទេ ព្រោះ​សមត្ថកិច្ចកំពុង​ស្រាវជ្រាវ​។

ក្រោយ​ពេល​កើតហេតុ​ សព​ជនជាតិ​ចិន​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ និ​ង​ជំនាញ​​ចក្ខុ​​​រាជធានី​ភ្នំពេញ​បានយកសព​​ទៅ​​តម្កល់​នៅ​វត្ត​ស្ទឹង​មាន​ជ័យ ដើម្បីរង់ចាំ​សាច់ញាតិមកទទួល​​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]