រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា មិន​ចាំបាច់​ធ្វើ​វិសោធនកម្ម​ច្បាប់រដ្ឋធម្មនុញ្ញ ដើម្បី​ដាក់ទោស​ប្រហារជីវិត​ចំពោះ​ឪពុក​រំលោភ​កូន​ជីតា​រំលោភ​ចៅ​នោះ​ទេ តែ​ត្រូវ​មាន​វិធានការ​អប់រំ ។ 

ថ្លែង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច នា​ព្រឹក​ថ្ងៃ​ទី​១១ ខែមីនា​នេះ សម្តេច​តេ​ជោ ហ៊ុន​សែន​បាន​បញ្ជាក់​ថា មិន​ចាំ​មាន​វិសោធនកម្ម​ច្បាប់រដ្ឋធម្មនុញ្ញ ដើម្បី​ដាក់ទោស​ប្រហារជីវិត​ចំពោះ​ករណី​ឪពុក​រំលោភ​កូន​តា​រំលោភ​ចៅ​ឪពុកមា​រំលោភ​ក្មួយ​នោះ​ទេ តែ​ត្រូវ​មានការ​អប់រំ និង​មាន​វិធានការ​ច្បាប់​ឲ្យ​បាន​ម៉ឺងម៉ាត់​ចំពោះ​អ្នក​ដែល​ប្រព្រឹត្តិ​អំពើ​នេះ ។

ការ​សម្រេចចិត្ត​មិន​ធ្វើ​វិសោធនកម្ម​ច្បាប់រដ្ឋធម្មនុញ្ញ​នេះ​ត្រូវ​បាន​សម្តេច​លើក​ឡើង​ថា​ដោយសារ​មានការ​វិភាគ​ពី​សំណាក់​លោក​មេធាវី សុខ​សំ​អឿ​ន លោក​បណ្ឌិត​សុខ ទូច និង លោក អ៊ូ​វី​រៈ ថា មិន​ចាំ​ឲ្យ​មានការ​ធ្វើ​វិសោធនកម្ម​ច្បាប់រដ្ឋធម្មនុញ្ញ ដើម្បី​ដាក់ទោស​ប្រហារជីវិត​នោះ​ទេ ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]