អង់គ្លេស៖ លោក Ole Gunnar Solskjaer បានទទួលរងបរាជ័យជាលើកដំបូងបង្អស់ក្នុងការដឹកនាំ Manchester United ក្រោយប្រកួតចាញ់ Arsenal ក្នុងលទ្ធផល ២ទល់នឹង០ កាលពីយប់មិញនេះ នាទឹកដីកីឡដ្ឋាន Emirate Stadium។

ការប្រកួតរវាង Arsenal និង Manchester United

គ្រាប់បាល់ទាំង ២គ្រាប់របស់ Arsenal ធ្វើបានសម្រេចដោយកីឡាករ Xhaka នៅនាទីទី ១២ មុននឹងការបន្ថែមបាល់ពិន័យ១១ម៉ែត្របានសម្រេចមួយគ្រាប់ទៀតដោយកីឡាករ Aubameyang នៅនាទីទី៦៩។ ដោយឡែក Manchester United វិញក៏មានឱកាសក្នុងការរកគ្រាប់បាល់ដូចគ្នា ប៉ុន្តែខ្សែប្រយុទ្ធទាំងពីររបស់ Man UTD គឺ Romelu Lukaku និង Marcus Rashford ហាក់បីដូចជាគ្មានសំណាង ស្របពេលដែលអ្នកចាំទី Bern Leno របស់ Arsenal សង្គ្រោះបាល់គ្រោះថ្នាក់របស់ Lukaku បានជាច្រើនលើកដូចគ្នា។

ការប្រកួតរវាង Arsenal និង Manchester United

ក្រោយជ័យជម្នះនេះ Arsenal បានត្រឡប់ទៅកាន់ចំណាត់ថ្នាក់លេខ៤ម្តងទៀត ដោយតាមពីក្រោយក្រុមគូប្រជែងរួមទីក្រុង Tottenham Hotspur តែមួយពិន្ទុប៉ុណ្ណោះ ខណៈ Manchester United បានធ្លាក់ទៅចំណាត់ថ្នាក់លេខ៥ ស្របពេលដែលការប្រកួតប្រជែងពានរង្វាន់ Premier League នៅសល់ ៨សប្តាហ៍ទៀត៕

សូមទស្សនាវីដេអូសង្ខេបការប្រកួតនៅខាងក្រោម៖ 

កីឡាកររបស់ Arsenal

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]