ភ្នំពេញ៖ តារាចម្រៀងមាឌតូចច្រឡឹង កញ្ញាអ៊ីវ៉ា ទទួលបានការស្រលាញ់ពីបណ្តាអ្នកគាំទ្រជាច្រើន មិនថាប្រុសស្រី ក្រោយសមត្ថភាពក៏ដូចជាការ ឈរឈ្មោះនៅលើវិថីសិល្បៈនេះអស់ពេលជាច្រើនឆ្នាំ ចំណែកឯបច្ចុប្បន្នតារាស្រីរូបនេះ ក៏នៅតែមានហាងឆេងខ្ពស់នៅក្នុងវិស័យនេះដដែល។

ក្រៅពីសមត្ថភាពដ៏ល្អរបស់តារាស្រីរូបនេះ មហាជនជាច្រើនក៏បាននាំគ្នាចាប់អារម្មណ៍ទៅលើរូបរាងក៏ដូចជាមុខមាត់របស់នាង ដែលតែងខ្លួននៅក្នុងសម្លៀកបំពាក់មិនស៊ិចស៊ី សាមញ្ញៗ ក៏មើលទៅនៅតែស្រស់ស្អាតគួរឲ្យសរសើរ។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ នាងក៏បានធ្វើការបង្ហាញនូវរូបភាពប៉ុន្មានសន្លឹក ក្នុងសម្លៀកបំពាក់បែបបុរាណពណ៌លឿង ចងក្បិនជាលើកទី១ ធ្វើឲ្យមហាជនជាច្រើនបានផ្ទុះការសរសើរ ដល់រូបនាងគ្រប់គ្នាតែម្តង។ មិនត្រឹមតែប៉ុណ្ណោះនៅក្នុងនោះក៏មានការស៊ែរតៗគ្នា ពេញបណ្តាញសង្គម ភ្ជាប់ជាមួយនឹងពាក្យសរសើរជាច្រើនទៀតផង។

ដោយសារតែនេះជាលើកទី១ ដែលឃើញនាងបានស្លៀក នូវសម្លៀកបំពាក់ចងក្បិនបែបនេះ ធ្វើឲ្យមហាជនជាច្រើន មើលទៅពិតជាប្លែកភ្នែក និងស្រស់ស្អាតខ្លាំងតែម្តង៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

កញ្ញាអ៊ីវ៉ា
កញ្ញាអ៊ីវ៉ា
កញ្ញាអ៊ីវ៉ា
កញ្ញាអ៊ីវ៉ា
កញ្ញាអ៊ីវ៉ា ក្នុងឈុតបុរាណ
កញ្ញាអ៊ីវ៉ា ក្នុងឈុតបុរាណ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អ៊ីវ៉ា