ភ្នំពេញ៖ រឹតតែពិសេសទៀតហើយ បន្ទាប់ពីបានបង្ហាញខ្លួនកូនពៅត្រកូល F11 Pro នៅតាមបណ្តាញសង្គមរួចមក ថ្ងៃនេះក្រុមហ៊ុន OPPO បានប្រកាសព័ត៌មាននៅលើគេហទំព័រផ្លូវការរបស់ពួកគេក្នុងកម្មវិធី «Blind Order F11 Pro» នឹងទទួលបានឱកាសពិសេសៗមិនធ្លាប់មានពីមុនមក។ 

យោងតាមគេហទំព័រផ្លូវការនោះបានបញ្ជាក់ថា កម្មវិធី «Blind Order F11 Pro» របស់ក្រុមហ៊ុន OPPO នឹងធ្វើការផ្តល់ជូនសំណាងជាពិសេសចំពោះអតិថិជនដែលបានកុម្ម៉ង់ទុកមុននូវទូរស័ព្ទ F11 Pro ពីតាមបណ្តាហាងលក់ទូរស័ព្ទ OPPO នានា ចំនួន ១១ នាក់ពីក្នុងចំណោមអ្នកកុម្ម៉ង់ទុកមុនទូរស័ព្ទ F11 Pro ទាំងអស់ ពីតាមបណ្តាហាងលក់ទូរស័ព្ទទាំងនោះចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៨ ខែ មីនា ឆ្នាំ២០១៩ ដោយក្រុមហ៊ុន OPPO នឹងធ្វើការប្រកាសឈ្មោះអ្នកមានសំណាងចំនួនម្នាក់ជារៀងរាល់ថ្ងៃ នៅលើគេហទំព័រផ្លូវការរបស់ស្មាតហ្វូនរបស់ OPPO តែប៉ុណ្ណោះ។ 

អ្នកដែលមានដែលមានសំណាងពីកម្មវិធីនេះ នឹងមានឱកាសបានចូលរួមក្នុងកម្មវិធី «Launching Event F11 Pro» នាពេលខាងមុខ ដោយពួកគេទាំង ១១ នាក់ នឹងទទួលបានការស្នាក់នៅក្នុងសណ្ឋាគារលំដាប់ផ្កាយ ៥ ចំនួនមួយយប់ ការទទួលទានអាហារឆ្ងាញ់ពិសារនៅក្នុងកម្មវិធី «Launching Event» ទទួលបានកាដូអាវយឺតដែលមានរូបថតតារាតំណាងក្រុមហ៊ុន OPPO និងហត្ថលេខារបស់ពួកគេនៅលើអាវ ព្រមទាំងអាចជួបជាមួយកំពូលតារាចម្រៀងល្បីៗប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ហើយក្រុមហ៊ុននឹងផ្តល់ថវិកាចំនួន ៣០ ដុល្លារក្នុងការធ្វើដំណើរ ជាពិសេសគឺទទួលបានទូរស័ព្ទទំនើប និងថ្មីសន្លាង F11 Pro ប្រើប្រាស់មុនគេភ្លាមៗតែម្តង ជាមួយនឹងតម្លៃដែលពួកគេបានកុម្ម៉ង់ទុកមុននោះ។ 

ម្យ៉ាងវិញទៀត គេហទំព័រផ្លូវការរដដែលនោះក៏បានបញ្ជាក់បន្ថែមថា ទោះបីកម្មវិធីជ្រើសរើសអ្នកមានសំណាងទាំង ១១ នាក់ នឹងត្រូវបញ្ចប់នៅថ្ងៃទី ១៨ ខែ មីនាឆ្នាំ២០១៩ ក៏ពិតមែនក៏ ប៉ុន្តែលោកអ្នកជាអតិថិជន ដែលស្រលាញ់គាំទ្រស្មាតហ្វូន OPPO នៅតែអាចធ្វើការ Blind Order F11 Pro នេះបានរហូតដល់ថ្ងៃទី ២០ ខែមិនា ឆ្នាំ២០១៩ បានដដែល គ្រាន់តែលោកអ្នកមិនមានឱកាសបានចូលរួមកម្មវិធី «Launching Event F11 Pro» តែប៉ុណ្ណោះ។ 

តាមការសង្កេតរបស់យើងឃើញថា កម្មវិធីរបស់ក្រុមហ៊ុន OPPO លើកនេះ ហាក់ដូចជាមានអ្វីពិសេសៗសម្រាប់អតិថិជនរបស់ពួកគេអ៊ីចឹង មិនត្រឹមតែការបង្ហាញខ្លួន F11 Pro ដ៏ស្រស់សង្ហាទាក់ទាញជាមួយនឹង Camera ភ្លោះ ខាងក្រោយទំហំ 48 MP មាន Camera បង្កប់ខ្លួនខាងមុខ បំពាក់បច្ចេកវិទ្យាជំនួយល្បឿន Hyper Boost និងបច្ចេកវិទ្យាសាកថ្មឆាប់ពេញ VOOC 3.0 និង អេក្រង់លាតសន្ធឹងបំពេញចិត្តអ្នកប្រើប្រាស់នោះទេ សូម្បីមុនកម្មវិធី «Launching Event» ហ្នឹង ក៏មានកម្មវិធីប្លែកទៀត ដោយមានការជ្រើសរើសអ្នកមានសំណាងចំនួន ១១ នាក់ ដែលបានកុម្ម៉ង់ F11 Pro បន្ថែមទៀត។ 

យើងរង់ចាំមើលទាំងអស់គ្នា ថាតើអ្នកណាជាអ្នកមានសំណាងទាំង ១១ នាក់ ដោយការជ្រើសរើសចេញកម្មវិធី «Blind Order F11 Pro» ដែលនឹងមានឱកាសបានចូលរួមក្នុងកម្មវិធី Launching Event របស់ក្រុមហ៊ុន OPPO ទៅហ្ន៎!!។ ប្រសិនបើលោកអ្នកចង់ដឹងបន្ថែមពីកម្មវិធីនេះ សូមចូលទៅកាន់គេហទំព័រផ្លូវការរបស់ OPPO គឺ https://www.facebook.com/836026053109187/posts/2331072806937830/ ៕

OPPO

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]