ថៃ៖ មួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា តារាភាគច្រើន បានងាកមកគ្រប់គ្រង និងបើករបររកស៊ីខ្លួនឯង ក្រៅពីការងារសិល្បៈ ព្រោះថា ជាប្រភពមួយដែលជួយឲ្យ រកប្រាក់ចំណូលបានយ៉ាងច្រើន។ ចំណែកឯ តារាខ្លះទៀត ក៏បានបង្កើតរបររកស៊ី បង្កើតប្រ៊េនខ្លួនឯង យូរយារណាស់មកហើយ ហើយគិតមកទល់ពេលនេះ ពួកគេ ក៏អាចរកប្រាក់ បានសន្ធឹកសន្ធាប់ផងដែរ។

ក្នុងនោះ តាមប្រភពព័ត៌មានថៃ មានតារាស្រី៣ ដួង ដែលត្រូវគេថា រកចំណូលបានច្រើន ពីការលក់ផលិតផលរបស់ខ្លួន ដោយក្នុងមួយឆ្នាំ ពួកគេ រកលុយបានរាប់លានបាតឯណោះ និងមានអតិថិជន បានស្គាល់ពី ផលិតផលរបស់ពួកគេ ច្រើនសន្ធឹកសន្ធាប់។

តារាណាខ្លះទៅ តាមដានទាំងអស់គ្នា៖

១) Nune Woranuch  ជាតារាលំដាប់កំពូល ជាមួយនឹងទេពកោសល្យក្នុងការសម្តែងដ៏ល្អឥតខ្ចោះ ហើយមិនតែប៉ុណ្ណោះ នាងក៏បានបង្កើតប្រ៊េនមួយ ដោយប្រើឈ្មោះរបស់នាង។ ជាពិសេស កាលពីឆ្នាំ២០១៧ នាងអាចរកបានចំណូល បាន ៤១.៥លានបាតឯណោះ។

២) នាពេលបច្ចុប្បន្ន Noey Chotika ចូលនិវត្ដន៍ពីការសម្តែងរឿងភាគ  ក្រោយពីនាង រៀបការ និងមានកូនតូចម្នាក់។ ប៉ុន្តែសម្រាប់របររកស៊ីរបស់នាង ដែលដាក់ឈ្មោះរបស់នាង នៅតែដំណើរការល្អ និងមានអ្នកមនុស្សជាច្រើន បានស្គាល់ផលិតផលនាង។ ដោយក្នុងឆ្នាំ២០១៧ រូបនាង ទទួលបានប្រាក់ចំណូលដល់ទៅ ៨៩.៣ លានបាត។

Noey Chotika

៣) ងាកមកចាប់អារម្មណ៍ Vicky Sunisa ដែលក្នុងមួយរយៈចុងក្រោយ​រូបនាង មិនបានទទួលការងារសិល្បៈទេ ក្រោយនាងមានកូន។ ប៉ុន្តែក្រៅពីអាជីពសិល្បៈ រូបនាង ក៏បានបង្កើតប្រ៊េនរបស់ខ្លួនឯង ដែលក្នុងឆ្នាំ២០១៦ នាងរកចំណូលបាន ២៧.៣លានបាត៕

Vicky Sunisa

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]