ខេត្តស្វាយរៀង ៖ យ៉ាង​ហោច​មនុស្ស​៣​នាក់ ម្តាយ និង​កូន​បាន​ស្លាប់​បាត់បង់​ជីវិត និង​ប្តី​រង​របួសធ្ងន់ ដោយសារ​រថយន្ត​ធុន​យក្ស​មួយ​គ្រឿង​បើក​បុក​ចូល​ផ្ទះ​ទាំង​កណ្តាលអធ្រាត្រ កាលពី​វេលា​ម៉ោង​២​និង​០៤​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០១៩ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ស្ថិត​ក្នុងភូមិ​ត្របែក​ប្រហោង ឃុំ​តា​សួ​ស ស្រុក​ស្វាយ​ជ្រំ ខេត្តស្វាយរៀង ។

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១០ នេះ សមត្ថកិច្ច​កំពុង​ចុះ​អន្តរាគមន៍ ទាញ​យកស​ពស្ត្រី និង​កូន​ពីរ​នាក់​ចេញពី​ក្រោម​គំនរ​ផ្ទះ​ក្រោម​រថយន្ត និង​នាំ​យក​បុរស​ជា​ប្តី មក​កាន់​មន្ទីរពេទ្យ​ខេត្ត ដើម្បី​សង្គ្រោះ​ផង​ដែរ ។ ចំណែក​រថយន្ត​បង្ក​ត្រូវ​បាន​សមត្ថកិច្ច​ស្ទួ​ច​យក​ទៅ​ការិយាល័យ​នគ​បាល​ចរាចរណ៍​ខេត្ត ដើម្បី​ដោះស្រាយ​ទៅ​តាម​ផ្លូវច្បាប់ ។

នៅ​មុន​ពេល​កើតហេតុ​មាន​រថយន្ត​យី​ឌុ​ប​ភ្លៅ​៥ បើកបរ​ពី​លិច​មក​កើត ស្រាប់តែ​មក​ដល់​ចំណុច​កើតហេតុ​សង្ស័យ​អ្នកបើកបរ​ងងុយដេក​ក៏​រេ​ចង្កូត​ធ្លាក់​ផ្លូវ​ក៏​បុក​ចូល​ផ្ទះ​ជន​រង​គ្រោះ​ដែល​កំពុង​ដេក​លង់លក់​លាន់​ដូច​រន្ទះ ផ្អើល​ដល់​អ្នក​ភូមិ​នាំ​គា្នរ​ត់ទៅ​មើល​ក៏​ឃើញ​ជន​រង​គ្រោះ​ប្តី​ប្រពន្ធ និង​កូនរង​បួស និង​ស្លាប់​ក្រោម​គំនរ​ផ្ទះ​គួរ​ឲ្យ​រន្ធត់​តែ​ម្តង ។

បច្ចុប្បន្ន​សព​ជន​រង​គ្រោះ​ម្តាយ និង​កូន​ត្រូវ​បាន​សាច់ញាត្តិ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី រីឯ​ប្តី​កំពុង​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត ។ ចំណែក​រថយន្ត​បង្ក​ត្រូវ​បាន​សមត្ថកិច្ច​អូស​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគ​បាល​ចរាចរណ៍​ខេត្ត ។

សូម​បញ្ជាក់​ថា ស្ត្រី​ដែល​ស្លាប់​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ទើបតែ​ឆ្លងទន្លេ​បាន​មួយ​ខែ​ប៉ុណ្ណោះ ដែល​នេះ​ពិតជា​ការ​សោកសង្រេង​ខ្លាំង​ណាស់​សម្រាប់​គ្រួសារ​នេះ ។ លោក ពិន អាន អធិការ​នគរបាល​ស្រុក​ស្វាយ​ជ្រំ​បាន​ឲ្យ​ដឹង​ថា​នៅ​ម៉ោង​៣​ទៀប​ភ្លឺ​នេះ​លោក​ទទួល​បាន​ព័ត៌មាន​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​រថយន្ត​បុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​ឈ្មោះ នាង សុ​ផា​ន់តា​រ៉ា អាយុ​៤០​ឆ្នាំ នៅ​ភូមិ​ត្របែក​ប្រហោង ស្រុក​ស្វាយ​ជ្រំ ។​លោក​ពិន អាន បាន​បញ្ជាក់​ថា ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​សង្ស័យ​តៃកុងរ​យន្ត​ងងុយដេក ។

តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ គឺ​មក​ពី​តៃ​កុ​រថយន្ត​ងងុយដេក​ទើប​រេ​ចង្កូត​បុក​ចូល​ផ្ទះ​ផ្ទះ​ពលរដ្ឋ និង​ក្រឡាប់​សង្កត់ពីលើ​ម្ចាស់ផ្ទះ​ទាំង​៤​នាក់​ប្តី​ប្រពន្ធ និង​កូន​តែ​ម្តង ដែល​ក្នុង​ហេតុការណ៍​នោះ​ប្តី​នៅ​មាន​ដង្ហើម ប៉ុន្តែ​សង្ឃឹម​តិចតួច​ខ្លាំង​ណាស់​ចំណែក​ប្រពន្ធ​កូន គឺ​បាន​ស្លាប់​ទាំង​៣​នាក់​ក្រោម​រថយន្ត ។ ជន​រង​គ្រោះ​ដែល​ជា​ម្ចាស់ផ្ទះ​មានឈ្មោះ​នាង​សុ​ផា​ន់តា​រ៉ា មានមុខរ​បរជា​ជាង​ជួសជុល​ម៉ូតូ មាន​ប្រពន្ធ​ឈ្មោះ សាក់ វ​ណ្ណា អាយុ​២៨​ឆ្នាំ ទើបតែ​សម្រាលកូន​បាន​២​ខែ​ប៉ុណ្ណោះ ចំណែក​កូន​ទាំង​២​នាក់​នោះ​ទី​១- មានឈ្មោះ ស្តើង ភា​រ៉ុ​ន ភេទ​ប្រុស អាយុ​២​ឆ្នាំ ។ ទី​២- ឈ្មោះ ស្តើង ផា​រិ​ន ភេទ​ប្រុស អាយុ​២​ខែ ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]