ភ្នំពេញ៖ អស់ពេលជាច្រើនខែឆ្នាំមកហើយ ដែលតារាចម្រៀងប្រុសដ៏មានប្រជាប្រិយភាព លោកករុណា ពេជ្រ បានជួបទុក្ខសោកជាទម្ងន់ ព្រោះឪពុកជាទីស្រលាញ់របស់ខ្លួនបានធ្លាក់ខ្លួនឈឺ មកទល់នឹងពេលនេះនៅតែ មិនទាន់បានធូរស្បើយនៅឡើយនោះទេ។

តែអ្វីដែលកាន់តែធ្វើឲ្យមហាជនជាច្រើន មានការក្តុកក្តួលនៅក្នុងចិត្តខ្លាំងនោះគឺ តារាប្រុសរូបនេះបានជួបរឿងមិនល្អផ្ទួនៗគ្នា ព្រោះម្តាយជាទីស្រលាញ់របស់ខ្លួន ត្រូវបានធ្លាក់ខ្លួនឈឺម្នាក់ទៀត ដោយសារតែដួល រហូតធ្វើឲ្យបាក់ភ្លៅមួយចំហៀង យ៉ាងគួរឲ្យអាណិត។

តាមរយៈដំណឹងមួយនេះលោកក៏បាន បន្ថែម ក៏ដូចនិយាយពីភាពលំបាក ដែលខ្លួនកំពុងជួប ដែលមិននឹកស្មានថាមានរឿងផ្ទួនៗយ៉ាងដូច្នោះ។ ដោយក្នុងនោះលោកបានរៀបរាប់ថា៖ «ព្រហ្មលិខិត កំពុងបង្រៀនខ្ញុំឲ្យក្លាយជាមនុស្សដៃ 100 ហើយ... ហើយកំពុងបង្រៀនឲ្យខ្ញុំរឹងមាំជ្រុលពេកហើយ.... ដើរផង ទប់ផង គិតផង ដូចជាលេងសើចពេកហើយ...ប៉ា ដេកស្តូកស្តឹង នៅមួយកន្លែង មិនទាន់មានលទ្ធផលអ្វីឲ្យបានប្រសើរផង... ឥឡូវមកថែមម៉ែដួលបាក់ភ្លៅម្នាក់ទៀត.... ដល់អញ្ចឹង ហួសចិត្ត ....អរគុណមួយរយៈនេះ បងប្អូនតែងតែឆាតសួរ និងបារម្ភ ពីខ្ញុំហើយរឿងទាំងអស់នេះហើយដែលធ្វើឲ្យខ្ញុំមិនដែលសប្បាយចិត្ត គិតច្រើន ហើយក៏សូមអរគុណ ញិាតិមិត្ត ប្អូនបង ដែលជួយជាស្មារតី កំលាំងកាយ កម្លាំងចិត្ត ជាពិសេស បុគ្គលិកក្លឹបថោន ដែលបានបរិច្ចាគឈាម ទាំងយប់ សំរាប់ត្រៀមទុកក្នុងការវះកាត់ជូនម៉ែរបស់ខ្ញុំ....»៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

ករុណា ពេជ្រ និងឪពុកកំពុងសម្រាកព្យាបាល
ករុណា ពេជ្រ និងឪពុកកំពុងសម្រាកព្យាបាល
ករុណា ពេជ្រ និងម្តាយកំពុងសម្រាកព្យាបាល
ករុណា ពេជ្រ និងម្តាយកំពុងសម្រាកព្យាបាល
ម្តាយករុណា ពេជ្រ ដួលបាក់ភ្លៅ
ម្តាយករុណា ពេជ្រ ដួលបាក់ភ្លៅ
ករុណា ពេជ្រ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ករុណា ពេជ្រ