កូរ៉េខាងត្បូង៖ រាល់ការសម្តែងរបស់លើឆាកតន្រ្តីរបស់តារាចម្រៀងនីមួយៗតែងតែមានការប្រុងប្រយ័ត្នខ្លាំងបំផុត ដើម្បីចៀសវាងកំហុសដោយអចេតនាណាមួយ។

ជាក់ស្តែងកាលពីថ្ងៃទី០៧ ខែមិនា ហ្វេនៗ Cosmic Girls បាននាំគ្នា Share វីដេអូ និងរូបភាពជាច្រើននៅក្នុង Twitter នូវរូបភាពសម្តែងនៅលើឆាករបស់ Luda ដែលត្រូវអ្នករាំប្រុសម្នាក់បានប៉ះដើមទ្រូង និងកន្លែងដែលមិនសមរម្យជាច្រើនទៀតលើរាងកាយរបស់នាង។

Luda ជាសមាជិកមួយរូបនៅក្នុងក្រុម WJSN ត្រូវបានអ្នកគេប៉ះពាល់រាងកាយទាំងដែលនាងមិនបានត្រៀមខ្លួន ដោយគ្រប់គ្នាអះអាងថានេះមិនមែនជាក្បាច់រាំទេ ព្រោះអ្នករាំផ្សេងៗទៀតមិនបានធ្វើបែបនេះនោះទេ។

ក្រោយពីមានហេតុការណ៍នេះកើតឡើង Ko Kyung Jun អ្នករាំប្រុសដែលមានប៉ះរាងកាយរបស់ Luda បានមកផុសសុំទោសនៅក្នុងអ៊ីនស្តារក្រាមផ្ទាល់ខ្លួន លក្ខណៈលេងសើចឌឺដងជាមួយរឿងដែលបានកើតឡើង បន្ទាប់មកគេក៏បានដាក់គណនីអ៊ីនស្តារក្រាមរបស់គេជា Private តែម្តង៕

ទស្សនារូបភាព និងវីដេអូខាងក្រោម៖

Luda
Luda
Luda
Luda

ប្រភព៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]