ភ្នំពេញ៖ កាលពីថ្ងៃទី៨ ខែមិនា ឆ្នាំ២០១៩ ដែលជាថ្ងៃបុណ្យសិទ្ធិនារីអន្តរជាតិកន្លងទៅនេះ ក្រុមហ៊ុននាឡិកាដៃ Ice-Watch សហការជាមួយ ផ្សារទំនើប Aeon Mall Sensok City រួមជាមួយ រថយន្តទំនើបម៉ាក Isuzu បានរៀបចំកម្មវិធី Couple Run រដូវកាលទី៤ ចំថ្ងៃទិវាសិទ្ធិនារីអន្តរជាតិ ដើម្បីធ្វើការលើកម្ពស់ដល់ស្រ្តីទូទាំងប្រទេស ។

ទិដ្ឋភាពក្នុងកម្មវិធីCouple Run
ទិដ្ឋភាពក្នុងកម្មវិធីCouple Run

បើយោងតាមអ្នករៀបចំកម្មវិធីបាន ធ្វើការរៀបរាប់យ៉ាងដូច្នោះថា៖ 

«នេះជាលើកទី៤ ក្នុងការរៀបចំកម្មវិធីនេះ ដោយឆ្នាំមុនៗ ពួកយើងបានធ្វើវាឡើងនៅ ស្តាតអូឡាំពិក និងខេត្តសៀមរាបជាដើម»។

ក៏ប៉ុន្តែសម្រាប់ឆ្នាំទី៤នេះដែរ ម្ចាស់ក្រុមហ៊ុន និងអ្នករៀបចំកម្មវិធីនេះ បានផ្លាស់ប្ដូរកម្មវិធីទៅតាមការស្នើសុំរបស់អ្នកចូលរួមដូចជា៖ ការលេងម្សៅពណ៍ និង EDM Concert សុទ្ធសាធ ដែលធ្វើឡើងក្នុងពេលតែមួយ ដើម្បីបង្កើតភាពរីករាយឲ្យកាន់តែខ្លាំងឡើងតែម្ដង។

ទិដ្ឋភាពអ្នកចូលរួមកម្មវិធីCouple Run យ៉ាងរីករាយ
ទិដ្ឋភាពអ្នកចូលរួមកម្មវិធីCouple Run យ៉ាងរីករាយ
ទិដ្ឋភាពអ្នកចូលរួមកម្មវិធីCouple Run យ៉ាងរីករាយ
ទិដ្ឋភាពអ្នកចូលរួមកម្មវិធីCouple Run យ៉ាងរីករាយ

មិនត្រឹមតែប៉ុណ្ណោះ Couple Run ឆ្នាំទី៤ បានអញ្ជើញ DJ Maily និង DJ 4រូបផ្សេងទៀត មកធ្វើជា Guest DJ សម្រាប់ម៉ោង EDM របស់ខ្លួន។ លើសពីនេះទៅទៀតនៅក្នុងឆ្នាំនេះ ពិតជាប្លែក និងសប្បាយរីករាយខ្លាំង ជាងឆ្នាំមុនៗព្រោះកម្មវិធីច្រើន រីឯអ្នកចូលរួមរហូតដល់៣ពាន់នាក់ឯណោះ៕

ចង់ដឹងថា ទិដ្ឋភាពកម្មវិធីយ៉ាងម៉េចខ្លះ តោះមកមើលរូបភាពខាងក្រោមទាំងអស់គ្នា៖ 

ទិដ្ឋភាពអ្នកចូលរួមកម្មវិធីCouple Run យ៉ាងរីករាយ
ទិដ្ឋភាពអ្នកចូលរួមកម្មវិធីCouple Run យ៉ាងរីករាយ
ទិដ្ឋភាពអ្នកចូលរួមកម្មវិធីCouple Run យ៉ាងរីករាយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]