ភ្នំពេញ៖ តារាចម្រៀងអ្នកនាងពេជ្រ សោភា បង្ហាញអារម្មណ៍រំភើបយ៉ាងខ្លាំង ក្រោយបានឃើញទង្វើដ៏ ក៏ដូចជាទឹកចិត្តស្រលាញ់ពីអ្នកគាំទ្រយ៉ាងគួរឲ្យស្រលាញ់ពី បានតាមទៅជាមួយនាង នៅពេលដែលមានកម្មវិធីនៅតាមបណ្តាខេត្ត កាលពីពេលថ្មីៗនេះ។

នៅក្នុងនោះដែរ អ្នកគាំទ្រជាច្រើន បាននាំគ្នាតស៊ូជិះរថយន្តក្រុង ដើម្បីធ្វើដំណើរនិងគាំទ្រដល់តារាស្រីរូបនេះ ដល់កន្លែងសម្តែងនៅឯខេត្តតាកែវ ទាំងយប់តែម្តង។ សកម្មភាពរបស់ពួកគេ បានធ្វើឲ្យតារាស្រីរូបនេះ រំភើបយ៉ាងខ្លាំង ដែលមានអ្នកគាំទ្រផ្តល់តម្លៃ និងស្រលាញ់ មិនចាញ់តារាស្រុកគេប៉ុន្មាននោះទេ ដែលមានអ្នកគាំទ្រជាច្រើន តែងតែទៅតាមជានិច្ចនោះ។

ទន្ទឹមនឹងនេះដែរ តារារូបនេះក៏បានបញ្ចេញសារមួយ ដោយបង្កប់ជាមួយនឹងហេតុផលដ៏ល្អ ក៏ដូចជាអត្ថន័យទៅកាន់អ្នកគាំទ្រថា៖«ធ្លាប់តែឃើញស្រុកគេ តារាចម្រៀងគេច្រៀងនៅអីណាគេទៅដល់ទីនោះ តែពេលនេះខ្ញុំជួបហើយ ជួបនោះគឺfansខ្ញុំរំភើបណាស់ អរគុណអូនៗតែកុំភ្លេចខំរៀនផងណា»។

សារដ៏ខ្លីមួយនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើន ពេញចិត្តយ៉ាងខ្លាំង ដែលទោះជាយ៉ាងណាក្តី នាងនៅតែគិតគូ ដល់អ្នកគាំទ្រជានិច្ច៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

អ្នកនាងពេជ្រ សោភា
អ្នកនាងពេជ្រ សោភា
អ្នកនាងពេជ្រ សោភា
អ្នកនាងពេជ្រ សោភា
អ្នកនាងពេជ្រ សោភា
អ្នកនាងពេជ្រ សោភា
អ្នកនាងពេជ្រ សោភា
អ្នកគាំទ្រតាមពេជ្រ សោភា ដល់ខេត្ត
អ្នកគាំទ្រតាមពេជ្រ សោភា ដល់ខេត្ត
អ្នកគាំទ្រតាមពេជ្រ សោភា ដល់ខេត្ត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា