ថៃ៖ តារាសម្តែងស្រីល្បីឈ្មោះកញ្ញា Bella Ranee ដែលគ្រប់ស្គាល់ថានាងជាគូស្នេហ៍របស់តារាសម្តែងប្រុស Weir Sukollawat ដោយអ្នកទាំងពីរតែងតែបង្ហាញភាផ្អែមល្ហែមទៅវិញទៅមកតាមរយៈបណ្តាញសង្គម ជាញឹកញាប់។

ជាក់ស្តែងថ្មីៗនេះ Bella បាននិយាយចរិកពិតរបស់ Weir ដែលខុសពីការគិតរបស់អ្នកគ្រប់គ្នាទាំងស្រុងយ៉ាងដូច្នេះថា « Weir មិនមែនជាមនុស្សផ្អែមល្ហែមទេ ហើយពួកយើងក៏គ្មានឈ្មោះហៅក្រៅទៅវិញទៅមកដែរ និយាយតាមត្រង់ទៅពេលនៅជាមួយគ្នាគឺធម្មតា តែក្នុងបណ្តាញសង្គមគាត់បែរជាលេងសើចច្រើនទៅវិញ ខ្ញុំក៏មិនដឹងដែរប្រហែលជាគាត់អៀនឬយ៉ាងណា»។

លើសពីនេះ Bella ក៏បាននិយាយបន្ថែមពីមូលហេតុដែលធ្វើឲ្យពួកទាំងពីរទាក់ទងគ្នាបានរយៈពេលយូរថា « គាត់ជាមនុស្សដែលអាចប្រឹក្សាបាន រាល់ពេលនិយាយជាមួយខ្ញុំមានអារម្មណ៍សប្បាយចិត្ត មានសេចក្តីសុខ ហើយគាត់ជាគ្រប់យ៉ាងសម្រាប់ខ្ញុំ ជាមិត្តភក្តិ ជាបងប្រុស ម្យ៉ាងវិញទៀតគាត់ជាមនុស្សស្តាប់យើងនិយាយគ្រប់រឿង និយាយជាមួយបានគ្រប់រឿង ព្រោះគាត់មានបទពិសោធនៅក្នុងជីវិត ឬក្នុងការងារច្រើនជាងខ្ញុំ»៕ 

Bella Ranee
Bella Ranee
Bella Ranee
Weir Sukollawat
Weir Sukollawat
Weir Sukollawat
Bella និង Weir

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]