ខេត្ត​រតនៈគីរី ៖ យុវជន​ល្មោភកាម​ម្នាក់​ប៉ង​លំ​លោភ​ក្មេង​ស្រី​អាយុ​៦​ឆ្នាំ មិន​បាន​សម្រេច​ត្រូវ​សមត្ថកិច្ច​ប៉ូលិស​ចាប់​ឃាត់ខ្លួន ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​៧ ខែមីនា ឆ្នាំ​២០១៩ វេលា​ម៉ោង​១២​ថ្ងៃត្រង់ ដោយឡែក​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន នៅ​ថ្ងៃ​ទី​៨ ខែមីនា នេះ​វេលា​ម៉ោង​៤​រសៀល ។

ទាក់ទិន​នឹង​ករណី​ខាងលើ​នេះ​ត្រូវ​សមត្ថកិច្ច​មូលដ្ឋាន​បានអោយ​ដឹង​ថា ក្មេង​ស្រី​រង​គ្រោះ​មាន អ​យុ​៦​ឆ្នាំ ជនជាតិ​ដើម​ភាគតិច​ច្រា​យ ។ ចំណែក​ជនសង្ស័យ​មានឈ្មោះ សល់ ប៉ិ​ញ អាយុ​២៤​ឆ្នាំ ជនជាតិ​ដើម​ភាគតិច​ច្រា​យ មានមុខ​រប​កសិករ ទាំង​ជន​រង​គ្រោះ និង​ជនសង្ស័យ​មានផ្ទះ​ក្បែរ​គ្នា នៅ​ស្រុក​អណ្ដូង​មាស ។

បើ​តាម​របាយការណ៍​របស់​សមត្ថកិច្ច​ប៉ូលិស​ស្រុក​បានអោយ​ដឹង​ថា បើ​យោង​តាម​ការ​រៀបរាប់​របស់​ឪពុក​ម្ដាយ​ក្មេង​ស្រី​រង​គ្រោះ​ថា នៅ​ថ្ងៃ​កើតហេតុ គឺ​ជនសង្ស័យ​បាន​នាំ​កូន​តូច​របស់​គាត់​ទៅ​រក​ជីក​ទំពាំង​តាម​អូរ​ដែល​ឃ្លាត​ពី​ផ្ទះ​ទៅ​៨​ម៉ែត្រ ទៅ​តែ​ពី​នាក់ ។ ដោយ​ជនសង្ស័យ​លួងលោម​ក្មេង​ដោយ​មិន​បាន​ប្រាប់​ឪពុក​ម្ដាយ​បានដឹង​ទេ រហូត​ដល់​២​ម៉ោងជាង ទើប​នាំ​កូន​គាត់​ត្រឡប់​មក​ផ្ទះ​វិញ​មក​ដល់​ផ្ទះ​ភ្លាម​ៗ​ឪពុក​ម្ដាយ​មិន​បាន​ចាប់អារម្មណ៍​ទេ ទើប​ព្រឹក​ថ្ងៃ​ទី​៨​កូន​បាន​ប្រាប់​ម្ដាយ​ថា ឈ្មោះ សល់ ប៉ិ​ញ​បាន​យកដៃ​លេង និង​យក​លិង្គ​ដាក់​លើ​ប្រដាប់​ភេទ​នាង​រហូត​ចេញ​ទឹក​ប្រលាក់​ពេញ គ្រាន់តែ​ឪពុក​ម្ដាយ​បានឮ កូនស្រី​រៀបរាប់​បែប​នេះ​ក៏​បាន​នាំ​កូនស្រី​ទៅ​ដាក់​ពាក្យបណ្ដឹង​ប៉ុស្តិ៍​អោយ​ជួយ​អន្តរាគមន៍​ចាប់​ឃាត់ខ្លួន​ជនជាប់ចោទ ។

ក្រោយ​ពី​ចាប់​ឃាត់​បាន​ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​លូ​ង​លោម​ក្មេង​ស្រី​ខាងលើ​ទៅ​រក​ជីក​ទំពាំង និង​បាន​យកដៃ​លេង នឹង​ប្រដាប់​ភេទ​របស់​ខ្លួន​ដាក់​លើ​ប្រដាប់​ភេទ​ក្មេង​រង​គ្រោះ​រហូត​ចេញ​ទឹក​មែន តែ​អត់​ស៊ីជម្រៅ​ទេ ។ បច្ចុប្បន្ន​ជនសង្ស័យ​សមត្ថកិច្ច​កំពង់​ឃុំខ្លួន​បណ្ដោះអាសន្ន នៅ​អធិការ​ស្រុក​អណ្ដូង​មាស ដើម្បី​កសាង​សំណំ​រឿង​ប​ញ្ជួ​ន​ខ្លួន​ទៅ​តុលាការខេត្ត​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕ 

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]