ថៃ៖ តារាសម្តែងប្រចាំប្រទេសថៃលោក Louis Scott ជាតារាប្រុសល្បីឈ្មោះមួយរូប ហើយប្រិយមិត្ត តែងតែឃើញវត្តមានរបស់លោក នៅក្នុងរឿងភាគល្បីៗជាច្រើន។ គូររំលឹកផងដែរថា Louis ជាគូស្នេហ៍របស់តារាសម្តែងស្រី Noon Ramida ដែលពួកគេទាំងពីរស្រលាញ់គ្នាជាង១០ឆ្នាំហើយ។

ជាក់ស្តែង កាលពីពេលថ្មីៗនេះ Louis បាននិយាយរៀបរាប់ពីខ្លួនឯង និងស្នេហាយ៉ាងដូច្នោះថា៖

« កាលពីថ្ងៃទី០៤ ខែមិនានេះ ជាថ្ងៃកំណើតរបស់ខ្ញុំ មានអារម្មណ៍ថាកាន់តែចាស់មួយឆ្នាំទៀត។ ខ្ញុំមិនបានកាដូអីពី Noon ទេ ព្រោះខ្ញុំធ្លាប់និយាយប្រាប់ Noon ហើយថា ពួកយើងឋិតនៅក្នុងវ័យមួយដែលអាចទិញអ្វីដែលខ្លួនឯងចង់បានហើយ ការ Surprise មិនសូវមានន័យប៉ុន្មានទេសម្រាប់ខ្ញុំ សុំត្រឹមតែការផ្តល់កម្លាំងចិត្ត និងនិយាយពាក្យផ្អែមល្ហែមល្អជាង តែខ្ញុំប្រាប់មិនបានទេថា Noon និយាយពាក្យអ្វីមកកាន់ខ្ញុំ ព្រោះវាជារឿងរបស់យើងពីរនាក់។ សម្រាប់រឿងទៅថ្ងៃអនាគតវិញ គឺឆ្នាំនេះខ្ញុំអាយុក៏ច្រើនណាស់ដែរហើយ ត្រូវតែគិតគូរឲ្យបានច្បាស់លាស់ពីរឿងអនាគត ហើយអ្វីដែលសំខាន់នោះគឺ អ្នកដែលរួមអនាគតជាមួយយើង ចង់ឲ្យមានភាពប្រាកដប្រជាជាមួយគាត់។ រាល់ពេលដែលមានអ្នកសួរទាក់ទងនឹងរឿងរៀបការ ខ្ញុំមិនសម្ពាធឬការលាក់បាំងនោះទេ ខ្ញុំគិតថានេះជារឿងដែលគ្រប់គ្នាអាចសួរបាន ព្រោះខ្ញុំជាតារាប្រាកដជាមនុស្សជាច្រើនចង់ដឹងថាជីវិតរបស់ខ្ញុំ តែខ្ញុំក៏ឆ្លើយតាមអ្វីដែរអាចឆ្លើយបាន។ រឿងរៀបការខ្ញុំតែងតែនិយាយជាមួយ Noon រហូត ហើយ Noon ក៏ប្រាប់ខ្ញុំរហូតដូចគ្នាថាមិនទាន់ចង់រៀបការទេ តែខ្ញុំចង់មានកូន ព្រោះខ្ញុំជាមនុស្សដែលស្រលាញ់ក្មេង ហើយនេះក៏អាចជាហេតុផលមួយដែលធ្វើឲ្យគិតរឿងរៀបការឆាប់ៗក៏ថាបាន»៕

Louis Scott
Louis Scott
Noon Ramida
Noon Ramida
Louis និង Noon
Louis និង Noon

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]