ភ្នំពេញ៖ ដូចប្រិយមិត្តជាច្រើនបានជ្រាបមកហើយថា តារាចម្រៀងដ៏ល្បីឈ្មោះកញ្ញាខេមរៈ ស្រីពៅ បានលាចាកលោកនេះអស់ពេលប៉ុន្មានខែមកហើយ ដែលក្នុងនោះលោកខេមរៈ សិរីមន្ត ដែលជាបងប្រុស ពិតជាមានទុក្ខសោក និងសោកស្តាយបំផុតចំពោះការបាត់បង់ប្អូនស្រី។

រាល់ពេលកម្មវិធី តារាប្រុសរូបនេះនៅតែមិនសប្បាយចិត្ត បង្ហាញទឹកមុខយ៉ាងស្រពោនគួរឲ្យសង្វេគ មិនត្រឹមតែប៉ុណ្ណោះ អ្នកគាំទ្រជាច្រើនពិតជាអាណិត ក្រោយឃើញលោកមិនទាន់កាត់ចិត្តបានពីប្អូនស្រី ខណៈនាងចាកចេញពីពិភពលោកនេះមានថ្ងៃត្រលប់។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ តារាប្រុសរូបនេះ ក៏ដូចជាគ្រួសារបាននាំគ្នាចូលរូមពិធីមួយរៀបចំ ដើម្បីឧទិ្ទសកុសលជូនប្អូនស្រី ដោយមានការជួបជុំគ្នាពីសំណាក់គ្រួសារ និងមហាជនជាច្រើន។ តែអ្វីដែលចាប់អារម្មណ៍នោះគឺ រូបរាងរបស់លោកហាក់ដូចជាស្គម ស្រកសាច់ជាងមុន ចំណែកឯទឹកមុខវិញក៏នៅតែស្រពោន គួរឲ្យសង្វេគបំផុត។

រាល់សកម្មភាពទឹកមុខដ៏មានទុក្ខសោករបស់លោក បានធ្វើឲ្យអ្នកគាំទ្រជាច្រើនពិតជាសោកស្តាយ និងអាណិតដល់លោកយ៉ាងខ្លាំង មិនត្រឹមតែប៉ុណ្ណោះអ្នកគាំទ្រជាច្រើនបាននាំគ្នា ចូលរួមលើកទឹកចិត្តដល់លោកផងដែរ៕ 

សូមទស្សនារូបភាពខាងក្រោមនេះ៖

ខេមរៈ សិរីមន្ត
ខេមរៈ សិរីមន្ត
ខេមរៈ សិរីមន្ត
រូបរាងខេមរៈ សិរីមន្ត ពេលនេះ
រូបរាងខេមរៈ សិរីមន្ត ពេលនេះ
រូបរាងខេមរៈ សិរីមន្ត ពេលនេះ
រូបរាងខេមរៈ សិរីមន្ត ពេលនេះ
រូបរាងខេមរៈ សិរីមន្ត ពេលនេះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខេមរៈ​ សិរីមន្ត