អេស្ប៉ាញ៖ កីឡាករ Ousmane Dembele កំពុងប្រឈមនឹងការអវត្តមាន ក្នុងជំនួបជើងទី២ ទល់នឹងក្រុម Lyon នៅថ្ងៃពុធសប្តាហ៍នេះ ក្រោយជួបប្រទះបញ្ហារបួសសរសៃពួរក្នុងការប្រកួតទល់នឹង Rayo Vallecano កាលពីយប់មិញ។

កីឡាករ Ousmane Dembele

ក្រោយបញ្ចប់ការប្រកួត ក្រុមគ្រូពេទ្យបានបង្ហាញពីលទ្ធផលនៃការពិនិត្យស្ថានភាពរបស់ Dembele ដោយបានបង្ហាញថាកីឡាកររូបនេះទទួលរងរបួសសរសៃពួរនៃសាច់ដុំជើងខាងឆ្វេងរបស់គេ។ ប៉ុន្តែបើទោះបីជាបែបណាក្តី គេនៅមិនទាន់ច្បាស់ថាកីឡាករសញ្ជាតិបារាំងរូបនេះ ពិតជាត្រូវអវត្តមានមែន ឬក៏អាចត្រឡប់មកកាន់ទីលានវិញទាន់ជំនួបជាមួយ Lyon ឡើយ ខណៈដែល Barcelona ផ្ទាល់ក៏មិនទាន់ដកឈ្មោះគេចេញពីបញ្ជីកីឡាករដែរ។ 

គួរបញ្ជាក់ថា កីឡាករ Dembele ក៏ធ្លាប់អវត្តមានពីទីលានរយៈពេលយូរផងដែរកាលពីរដូវកាលមុន ដោយសារតែបញ្ហារបួសសរសៃពួរនេះ៕

កីឡាករ Ousmane Dembele

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]