កូរ៉េខាងត្បូង៖ ដូចដែរប្រិយមិត្តបានជ្រាបរួចមកហើយ មួយរយៈក្រោយនេះមានព័ត៌មានមិនល្អជាងច្រើនទាក់ទងនឹង Seungri សមាជិកមួយរូបនៅក្នុងក្រុមចម្រៀងបុរស BIGBANG។

កាលពីថ្ងៃទី០៩ ខែមិនា DC BIGBANG Gallery បានចេញមកតវ៉ាជាមួយប្រធានបទមួយដែលមានចំណងជើងថា «ចង់ឲ្យ YG Entertainment ដក Seungri ចេញពីក្រុម»។

នៅក្នុងនោះមានសេចក្តីរៀបរាប់ថែមទៀតថា « ពួកយើងធ្វើការតវ៉ាឲ្យដក Seungri ចេញពីក្រុម ដោយគេបានធ្វើឲ្យបាត់បង់កេរ្តិ៍ឈ្មោះផលិតកម្ម និងក្រុមយ៉ាងខ្លាំងទាក់ទងនិងបញ្ហា Burning Sun និងប្រើឈ្មោះ BIGBANG ដើម្បីមុខជំនួញផ្ទាល់ខ្លួន។

ទន្ទឹមនឹងនេះផងដែរក៏មានសេចក្តីរៀបរាប់របស់ហ្វេនមួយចំនួនចេញមកនិយាយថែមទៀតថា ទោះបីជាមានរឿងខ្លះ Seungri មិនបានធ្វើខុសច្បាប់ក៏ដោយ តែការធ្វើបែបនេះជាទង្វើអសីលធម៌ និងមិនរក្សាកិត្តិយសខ្លួនឯង ក្នុងនាមជាអ្នកចម្រៀងមួយរូប។

DC BIGBANG Gallery បានបន្ថែមទៀតថា «ទង្វើររបស់ Seungri ដែលបានធ្វើខុសច្បាប់ ឬកំពុងតែស្ថិតនៅក្នុងការស៊ើបអង្កេតក៏ដោយ ប៉ុន្តែលោកជាមូលហេតុដែលនាំឲ្យមានការប៉ះពាល់របស់ក្រុម ដែលមិនអាចសាងមកវិញបាន ចាប់បពីថ្ងៃទី០៩ ខែមិនានេះតទៅ DC BIGBANG Gallery នឹងមិនគាំទ្រ Seungri តទៀតទេ»។

ទោះបីជាយ៉ាងក៏ដោយ ក៏មានក្រុមអ្នកគាំទ្រមួយចំនួនបានចេញមុខការពារ និងលើកហេតុផលយ៉ាងដូច្នោះថា « DC BIGBANG Gallery មិនអាចចេញមុខមកអះអាងបែបនេះជំនួសអ្នកគាំទ្រទាំងអស់បានទេ ហើយការតវ៉ាលើកនេះធ្វើឲ្យមានផលប៉ះពាល់កាន់តែខ្លាំងដល់ BIGBANG» ៕

Seungri
Seungri
Seungri
Seungri
Seungri

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]