កូរ៉េខាងត្បូង៖ តារាសម្តែងស្រី Jang Nara ជាតារាម្នាក់ដែលត្រូវគេសរសើរថា តារាមានសម្រស់ស្រស់ស្អាត និងមុខក្មេងខ្លាំងជាងគេ ទាំងដែលពេលនេះ នាងមានវ័យជិត៤០ឆ្នាំទៅហើយ។

ជាក់ស្តែង បើងាកការតុបតែងរបស់ តារាស្រីរូបនេះវិញ ក៏ត្រូវគេសរសើរថា ពូកែស្លៀកឈុត ឲ្យឃើញកាន់តែវ័យក្មេង ដោយពេលខ្លះ ជាមួយនឹងឈុតយុវវ័យ អាវយឺតធម្មតា និងពេលខ្លះទៀត ឈុតបែបទាន់សម័យ ហាយសូរជាដើម។

ជាមួយគ្នានោះដែរ នាងក៏ធ្លាប់និយាយដែរថា ការតែងខ្លួន ជាមួយនឹងសម្លៀកបំពាក់ ជារឿងសំខាន់ មិនត្រូវឲ្យធ្លាក់ចុះតាមអាយុកាលនោះទេ។ ដូច្នេះ នាងចូលចិត្ត គិតគូរឿងការស្លៀកពាក់ជាធំ មិនថាទៅណា ចូលរួមកម្មវិធី ឬក៏នៅក្នុងសកម្មភាពរាល់ថ្ងៃ។ ជាពិសេស នាងក៏ដាស់តឿន ដល់នារីៗ កុំប្រហែសលើការតែងខ្លួនឲ្យសោះ ទោះអាយុកាន់តែទៅមុខក៏ដោយ៕

តោះទៅមើល ការលេងខ្លួនបែបសាមញ្ញ តែអាចមើលទៅក្មេងបាន៖

ស្ទាយ៍លេងខ្លួនរបស់នាង
ស្ទាយ៍លេងខ្លួនរបស់នាង
ស្ទាយ៍លេងខ្លួនរបស់នាង
ស្ទាយ៍លេងខ្លួនរបស់នាង
ស្ទាយ៍លេងខ្លួនរបស់នាង
ស្ទាយ៍លេងខ្លួនរបស់នាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]