(ស្វាយរៀង)៖ យ៉ាងហោចណាស់ប្រជាពលរដ្ឋមួយគ្រួសារ បានស្លាប់៣នាក់ និងរបួសធ្ងន់ម្នាក់ ដោយសារតែរថយន្តកុងតឺន័រមួយគ្រឿង បានបើកបុកចូលផ្ទះរបស់ពួកគេ ខណៈកំពុងតែដេកលក់យ៉ាងស្កប់ស្កល់ នៅវេលាម៉ោងប្រមាណ៣ទៀបភ្លឺ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅចិញ្ចើមផ្លូវភូមិត្របែកប្រហោង ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រឹកព្រលឹមថ្ងៃនេះ បានបញ្ជាក់ថា រថយន្តបង្កជាប្រភេទកុងតឺន័រម៉ាកហ៊ីយ៉ាន់ដាយពាក់ស្លាកលេខភ្នំពេញ 3C-1851។

របាយការណ៍បានបញ្ជាក់ទៀតថា គ្រោះថ្នាក់ចរាចរណ៍នេះ បានបណ្តាលឲ្យ លោក នាង ពូតា អាយុ៤៧ឆ្នាំ ត្រូវជាម្ចាស់ផ្ទះ (របួសធ្ងន់) ចំណែកប្រពន្ធ និងកូនស្លាប់៣នាក់ (ប្រុស២នាក់)។ ក្រោយបង្កគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ អ្នកបើកបររថយន្តបានរត់គេចខ្លូនពីកន្លែងកើតហេតុ។

តាមការសន្និដ្ឋានជាជំហ៊ានដំបូង មកពីអ្នកបើកបរងងុយដេក។ នៅពេលនេះកម្លាំងសមត្ថកិច្ច បាននិងកំពុងរកមធ្យោបាយយករថយន្តស្ទួច ដើម្បីទាញរថយន្តកុងតឺន័រចេញពីកន្លែងកើតហេតុ៕

ប្រភព៖ freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]