ភ្នំពេញ៖ កាន់តែអស្ចារ្យនៅក្នុងមហាព្រឹត្តការណ៍ប្រគំតន្ត្រីបែបរ៉ក រ៉កដ៏ធំមហិមារប្រចាំឆ្នាំ BOOSTRONG ROCK ON FIRE ក្នុងខេត្តស្វាយរៀងនាថ្ងៃទី ៨ - ៩ មីនា កន្លងទៅពិតជាធ្វើឲ្យបងប្អូនយើងនៅខេត្តស្វាយរៀងមិនចង់ឲ្យចប់ទៅត្រឹមរាត្រីថ្ងៃទី៩មិនានោះទេ។

ភេសជ្ជៈប៉ូវកំលាំងប៊ូសស្ត្រងបានរៀបចំការប្រគំតន្ត្រីបែប រ៉ក រ៉កដ៏ធំមហិមាប្រចាំឆ្នាំជាលើកទី២នាឆ្នាំ២០១៩នេះដោយនៅសប្ដាហ៍មុននេះធ្វើនៅខេត្តស្វាយរៀង។ គេសង្កេតឃើញថាមានការចាប់អារម្មណ៍ជាខ្លាំងនិងគាំទ្រជាខ្លាំងមិននឹកស្មានដល់។ កាលពីនៅខេត្តស្វាយរៀងថ្មីៗនេះ ការប្រគំតន្ត្រីបែបរ៉ក រ៉ក ដ៏ធំមហិមាបានធ្វើឲ្យបងប្អូនយើងទទួលបានភាពសប្បាយខ្លាំងជាងមុន យូរជាងមុន កក្រើកជាងមុន ប្លែកជាងមុន។ គ្រប់ការសម្ដែងរបស់តារាល្បីៗនៅលើឆាកទាំងអស់សុទ្ធសឹងតែអស្ចារ្យ ទាក់ទាញអារម្មណ៍ថ្មីខុសគេទាំងអស់គ្រប់ៗគ្នា។ 

បន្ថែមពីលើការសម្ដែងដ៏អស្ចារ្យជាច្រើននោះ ស្រាប់តែលេចមុខតារាម្រៀងពេជ្រ សោភា ឡើងមកធ្វើឲ្យអ្នកគាំទ្រតារារូបនេះរិតតែសប្បាយ រឹតតែកញ្ជ្រោក និងស្រែកហ៊ោតាមបទចម្រៀងមិនចេញទៅណាពីមុខឆាកស្ទើរតែរកកន្លែងឈរមិនបាន។ បទចម្រៀងទាំង៦បទរបស់តារាចម្រៀងពេជ្រ សោភា ពីតជាខ្លាំងប្រកបដោយភាពរញ្ជួយក្រុងស្វាយរៀង ម្នាក់ឈរមិននឹង ជាមួយភាពក្រមិចក្រមើម និងក្បាច់រាំប្លែកៗជាច្រើនរាប់មិនអស់។ មានអ្នកខ្លះស្រែកច្រៀង មានអ្នកខ្លះស្រែកហ៊ោជាមួយ Idol របស់ខ្លួនរហូតទាល់តែចប់កម្មវិធី ក៏នៅមិនទាន់ទៅណាឡើយ។

នេះទើបហៅថា កំពូលតារាចម្រៀង ប៉ះកំពូលព្រឹត្តិការណ៍ប្រគំន្ត្រីដ៏ធំមហិមាមែន។ សម្រាប់ខេត្តផ្សេងៗទៀតកុំទាន់អាលអស់សង្ឃឹម ការប្រគំតន្ត្រីរ៉ក រ៉កដ៏ធំមហិមានេះនឹងធ្វើដំណើរទៅជួបបងប្អូនយើងម្នាក់ម្ដងៗមិនខានឡើយជាពិសេសគឺនៅខេត្តក្រចេះនាថ្ងៃទី១៥ ទី១៦ ខែមិនាខាងមុននេះហើយ។ ដូចនេះសូមបងប្អូនដែលនៅខេត្ត ក្រចេះ រង់ចាំទទួលយកភាពសប្បាយៗដ៏មហិមា និងក្រេបរសជាតិដ៏វិសេសវិសាលនៃភេសជ្ជៈប៉ូវកំលាំង ប៊ូសស្ត្រង ព្រមទាំងឈ្នះរង្វាន់ម៉ូតូកាលីបយុវវ័យ Kawasaki ទូរទស្សន៍ Smart TV ជាច្រើនរង្វាន់កុំបីខានណា៎”៕

ពេជ្រ សោភា
ពេជ្រ សោភា
ពេជ្រ សោភា
ពេជ្រ សោភា និងក្រុមរាំ
ពេជ្រ សោភា និងក្រុមរាំ
ពេជ្រ សោភា និងក្រុមរាំ
ពេជ្រ សោភា និងក្រុមរាំ
ពេជ្រ សោភា និងក្រុមរាំ
ពេជ្រ សោភា និងក្រុមរាំ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា